ទស្សនិកជន ច្បាស់ជាធ្លាប់បានទស្សនារួចមកហើយ ជាមួយនិងរឿង F4 របស់តៃវ៉ាន់ ដែលរឿងនោះ គឺពិតជាល្បីខ្លាំងណាស់ កាលពីប៉ុន្មានឆ្នាំមុន ដល់ថ្នាក់ ជប៉ុន និង កូរ៉េក៏ថតតាមដែរ ។ F4 មានសមាជិក ៤ នាក់ដែលពេលនេះ សមាជិកដែលមានមុខមាត់ សង្ហាច្រលើមជាងគេ បានសំរេចចិត្តរៀបការហើយ ។
Vanness Wu ដែលទស្សនិកជនតែងតែស្គាល់តាមឈ្មោះ ម៉ីជូ នោះថ្មីៗនេះបានទៅប្រទេសសាំងហ្កាពួរ សុំច្បាប់រៀបការជាមួយ មិត្តស្រីហើយ ។ មិត្តស្រីរបស់ Vanness មានឈ្មោះថាArissa ធ្លាប់ជាអតិត តារាសំដែងស្រីនៅតៃវ៉ាន់ដែរ តែដោយសារមិនសូវទទួលបានជោគជ័យនាងក៏ត្រឡប់មក សំាងហ្កាពួរ មើលជំនួញរកស៊ីរបស់ ឪពុកម្តាយនាងវិញ ។
Vanness និង Arissa មានទំនាក់ទំនងស្នេហា អស់រយៈពេល ៧ ឆ្នាំមកហើយ ដោយក្នុងរយៈពេលនោះ មានការបែកបាក់និងផ្សះផ្សារ ច្រើនដងដែរ រហូតដល់ពេលនេះ ពួកគេក៏សំរេចចិត្ត រៀបការនិងគ្នា ៕

ព័ត៌មានកំសាន្តផ្សេងៗ ដ៏សំបូរបែបទូទាំងពិភពលោកដែលអ្នកអាចចូលចិត្ត ៖
-លេចធ្លាយរូប JUSTIN BIEBER ស្រាតកាន់ហ្គីតាច្រៀងអោយ ជីដូនរបស់ខ្លួនស្តាប់-DISNEY និង PIXAR ចូលដៃគ្នា នាំយកសត្វដាយណូស័រ ផលិតជាភាពយន្តខ្នាតធំ-ទៅមើលការវិវត្តន៍ ស្ទីលសំលៀកបំពាក់របស់ G-DRAGON-ក្រលេកមើលសម្រស់ បវរកញ្ញាហុងកុង ក្នុងឈុតប៊ីគិនី
ដោយ ៖ លីលីប្រភព ៖ k14