រុស្ស៊ី៖ សៀវភៅកត់ត្រាភិពលោក Guinness World Records  បានកត់ត្រាភ្លាមៗខណៈដែល អាគារ នៃសណ្ឋាគារសម្រាប់ទំនាក់ទងកិច្ចការជំនួញមួយ ត្រូវបានប្រើទឹកថ្នាំអស់ដល់ទៅ១០,០០០ លីត្រ។

width=461

សណ្ឋាគារសម្រាប់ទំនាក់ទងកិច្ចការជំនួញនោះ មានឈ្មោះថា Karelia Business Hotel ត្រូវបានសាងសង់ឡើង ក្នុងបរិវេណដីប្រមាណជា ១៥,៦៨២ម៉ែត្រការ៉ែ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវធំមួយ ក្នុងទីក្រុង Petersburg ប្រទេសរុស្ស៊ី។ លោកJack Brokbank ដែលជាភ្ងៀវជំនួញពិសេសម្នាក់ បានទៅស្នាក់ទីនោះ កាលពីថ្ងៃ៤ ធ្នូ​ ២០១២ កន្លងទៅនេះថា អាគារនោះមាន មានរិយាកាសល្អ ខ្យល់បរិសុទ្ធ ព្រមទាំងមានបន្ទប់រាប់រយ ដែលអាចអោយអ្នកវិនិយោគិនទាំងអស់ ងាយស្រួលភិក្សាគ្នា ពីបញ្ហារកស៊ីបាន។

width=461

width=461

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមម្ចាស់អាគារ បាននិយាយថា កាលដែលត្រូវចំណាយទឹកថ្នាំច្រើនបែបនេះ គឺគេចង់បានអាគារនោះ មានចំរុះទៅដោយទឹកពណ៌ថ្នាំគ្រប់ប្រភេទ ស ក្រហមលឿង បែតង ខ្មៅ.......... នោះគឺក្នុងគោលបំណងថា អាគារនេះ សូមស្វាគមន៍រាល់ភ្ងៀវគ្រប់ជាតិសាសន៍ទាំងអស់ មកពីគ្រប់ទិសទី ដេលចង់មករកស៊ី ក្នុងប្រទេសរុស្ស៊ីនេះ៕

ដោយ៖ នារីប្រភព៖ Guinness