ថ្មីៗនេះ Miley Cyrus បានបង្ហោះរូបមួយសន្លឹក ទៅក្នុងបន្តាញសង្គម Twitter របស់នាង ។រូបមួយសន្លឹកនោះ ធ្វើអោយទស្សនិកជន​ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះវាជារូបស្រាតរបស់នាងនៅលើអាវយឺត ដែលបិទបាំងដោយអក្សរ ក្នុងន័យប្រឆាំងមហារីកស្បែក  Protect The SkinYou're In ។

Mileyអាវយឺតនោះ រចនានឹងផលិតឡើង ដោយអ្នករចនាម៉ូត Marc Jacobs រួមដៃជាមួយ Miley Cyrusធ្វើឡើងដើម្បីប្រឆាំង មហារីកស្បែក ។ ហើយថ្មីៗនេះដែរ នាងក៏បានចូលរួម ចែករំលែកអំពីការរិះគន់របស់ទស្សនិកជនទៅលើនាងផងដែរ ។ ក្នុងកម្មវិធី Daybreak នាងនិយាយថា នាងធ្វើតែអំពើល្អ ចឹងហើយនាងមិនខ្លាច ពីអ្វីដែលអ្នកទាំងនោះជេរនាងឡើយ ។ នាងនិយាយបែបនេះ ក៏ដោយសារតែនាង តែងតែទទួលបានការរិះគន់ បន្ទាប់ពីនាងដូរស្ទីលថ្មីនេះ ៕

Miley

ដោយ ៖ លីលីប្រភព ៖ k14