ក្រុមអ្នកវិទ្យាសាស្ដ្រព្យាយាមស្វែងរកវិធីជួយឱ្យប្រព័ន្ធខួរក្បាល គេចផុតពីស្ថានភាពភ័យខ្លាច ដោយសារអនុស្សាវរីយ៍អាក្រក់ ដក់ជាប់នៅក្នុងខួរក្បាលរបស់មនុស្ស។

/

នៅក្នុងជីវិតមនុស្សម្នាក់ៗ តែងកើតមានឡើងនូវរឿងរ៉ាវជាច្រើន   ក្នុងនោះមានអនុស្សាវរីយ៍ល្អ និងអាក្រក់ ប៉ុន្ដែ មនុស្សទូទៅ   មិនចង់ចងចាំរឿងរ៉ាវអាក្រក់ដែលកើតឡើងចំពោះខ្លួន ហើយមានបំណងបំភ្លេចវាចោល។ ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ដ្របាន និងកំពុងរកវិធីដើម្បីអាចលុបបំបាត់រឿងរ៉ាវមិនល្អនៅចេញពីខួរក្បាល។ក្រុមអ្នកឯកទេស​មក​ពី​មន្ទីរបច្ចេកវិទ្យា Massachusetts អាមេរិក បានឈាមនចូលដល់ដំណាក់កាលដំបូងនៃការរកឃើញកត្តាថ្មី មានប្រយោជន៍ដល់ការស្រាវជ្រាវនេះ។ នោះគឺធ្វើបែបណា ដើម្បីឱ្យកោសិកាសរសៃប្រសាទរបស់ខួរក្បាល អាចលុបបំបាត់អនុស្សាវរីយ៍ចាស់។ ការពិសោធនៅលើកណ្ដុរ ក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញថា   រឿងរ៉ាវដែលបានកើតឡើងរបស់មនុស្សម្នាក់ៗ ត្រូវបានរក្សាទុកនៅក្នុងតំបន់មួយដែលហៅ hippocampus របស់ខួរក្បាល។ដំបូង ពួកគេបានធ្វើការផ្លាស់ប្ដូរហ្សែននៅលើកណ្ដុរ ដើម្បីឱ្យហ្សែននោះ ធ្វើអន្ដរកម្ម   ជាមួយកោសិកានៃខួរក្បាល ហើយពួកគេនឹងបំពាក់ប្រូតេអ៊ីនមួយ  ទៅក្នុងរាងកាយដើម្បីអាចធ្វើការពិសោធ ស្រាវជ្រាវអំពីការផ្លាស់ប្ដូរនាពេលក្រោយ។ ក្រោយមក ពួកគេដាក់កណ្ដុរនោះ ទៅកាន់ទ្រុងដដែល។ ថ្ងៃបន្ទាប់ ពួកគេយកវាទៅដាក់ក្នុងទ្រុងផ្សេងដែលមានក្លិនក្រអូប និងជញ្ជាំងពណ៌ខ្មៅ។នៅពេលមួយ ក្រុមអ្នកវិទ្យាសាស្ដ្រនឹងបង្កើតរឿងគួរឱ្យភ្ញាក់ផ្អើលមួយចំពោះកណ្ដុរ ទន្ទឹមនឹងនោះ​ពួកគេបំពាក់ប្រូតេអ៊ីនថ្មីដើម្បីដំណើរការកោសិកាខួរក្បាល។ ចុងក្រោយ ពួកគេនាំកណ្ដុរនោះមកកាន់ទ្រុងចាស់ និងធ្វើការតាមដាន។នៅពេលកណ្ដុរនេះបានវិលត្រលប់មកទ្រុងចាស់ វាមានការភ្ញាក់ផ្អើល វាហាក់ដូចជាចម្លែកជាមួយនឹងបរិយាកាសជុំវិញ ពោលគឺ ក្រុមអ្នកវិទ្យាសាស្ដ្រ បានបង្កើតអង្គចងចាំថ្មីសម្រាប់កណ្ដុរនេះ។គួររំឭកថា មុននេះ ក្រុមអ្នកវិទ្យាសាស្រ្ដនៃសកលវិទ្យាល័យ Washington របស់អាមេរិក ក៏បានរកឃើញសមាសធាតុគីមីមួយប្រភេទ អាចប្រើប្រាស់ដើម្បីព្យាបាល ឬលុបបំបាត់រឿងរ៉ាវអាក្រក់ដែលបានកើតឡើងចំពោះកណ្ដុរ ហើយគេរំពឹងថា ថ្ងៃណាមួយ អាចនឹងប្រើប្រាស់បាន ទៅលើមនុស្ស។

/

ក្រៅពីនេះ ការពិសោធមួយ​របស់សកលវិទ្យាល័យ Emory (អាមេរិក) ក៏បានរកឃើញ និងបង្កើត SR-8993 ដែលជាប្រភេទថ្នាំ មានប្រសិទ្ធិភាពដល់តំបន់ opioid នៃខួរក្បាល ដោយវាអាចទប់ស្កាត់អង្គចងចាំ​មិន​ឱ្យភ័យខ្លាចនឹងហេតុការណ៍អាក្រក់ដែលធ្លាប់បានកើតឡើងចំពោះខ្លួន ឬគ្រាប់ថ្នាំ Latrunculin A ដែលអាចលុបបំបាត់អនុស្សាវរីយ៍អាក្រក់ បន្ទាប់ពីលេបបានមួយថ្ងៃ។ ប៉ុន្ដែ អ្នកវិទ្យាសាស្ដ្រនៅតែបន្ដការពិសោធ ទៅ​លើ​ថ្នាំទាំងនេះ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

វិធីជួយសង្គ្រោះមនុស្ស កំពុងស្ទះដង្ហើម ដោយសារ អួលបាយ ឬស្លាក់​វត្ថុផ្សេងៗ

ឋានសួគ៌ និងនរក ពិតជាមាន នៅលើលោក?

ជីវិតនៅលើផែនដី មានដើមកំណើតមកពី ភពព្រះអង្គារ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖  KH/Independent