ថ្មីៗនេះកន្លងផុតទៅប៉ុន្មានម៉ោងមុន Dailymail បានរាយការណ៍ថា Apartment របស់សមាជិកម្នាក់ក្នុងក្រុមចំរៀង One Direction មានអគ្គីភ័យឆាបឆេះឡើង ។ បន្ទាប់ពីលើដំណឹងនេះភ្លាមទស្សនិកជន មានការភ័យព្រួយបារម្ភជាខ្លាំង ដោយមិនទាន់ដឹងពីសុខទុក្ខយ៉ាងណា ។

/Apartment ដែលមានអគ្គីភ័យនោះគឺជារបស់ Liam Payne ដែលជាសមាជិកក្រុមចំរៀង OneDirection ។ អគ្គីភ័យនោះ ឆាបឆេះនៅរានហាលនៃ Apartment ដោយសារតែមិត្តភក្តិម្នាក់របស់Liam ឈ្មោះថា Andy Samuel បានដាក់ហ្គាស់ នៅជិតកន្លែងមានកំដៅនៅជិតរានហាលនោះ ។គ្រាន់តែលឺសំលេងផ្ទុះភ្លាម Liam ដែលនៅឯផ្ទះបាយ ក៏រត់មកជួយដោយ​​ ទាញអូសមិត្តភក្តិរបស់ខ្លួនចេញពីកន្លែងឆេះ ។ ជាលទ្ធផល Andy Samuel រលាកភ្លើងជាច្រើនកន្លែង នៅផ្នែកខាងលើ ។

/ពេលនេះមិត្តភក្តិរបស់ Liam មានសភាពធូរស្រាលហើយ ហើយកំពុងសំរាកព្យាបាលបន្ត ។ គួរបញ្ជាក់ផងដែរថា Apartment របស់ Liam Payne ស្ថិតនៅទីក្រុងឡុនដុន ប្រទេសអង់គ្លេស ៕

 

ដោយ​ ៖ លីលីប្រភព ៖ mirror, k14