រុស្ស៊ី៖ តាមការអោយដឹងពីក្រុមអ្នកជំនាញមុជទឹក នៃប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះថា ពួកគេបានជួយសង្រោះជីវិតស្រ្ដី ដ៏ស្រស់ស្អាតម្នាក់ ដែលរូបនាង បានចុះទៅក្នុងរូងក្រោមទឹក ដែលរូងនោះ គឺមានជម្រៅដល់ទៅ ១៧ម៉ែត្រ និងមានប្រវែង វែងបំផុត។


ស្រ្ដីដែលមានបំណងចុះទៅក្នុងរូងទឹក ក្រោមដីនោះ មិនត្រូវបានគេប្រាប់ពីឈ្មោះរបស់នាងទេ។ លោក Natalia Avssenko ដែលជាអ្នកចុះទៅជួយនាងនោះ បាននិយាយថា រូងទឹកនេះមិនត្រឹមតែជ្រៅ និងមានប្រវែង វែងនោះទេ តែរូងទឹកនេះ គឺមានសីតុណ្ហភាពដល់ទៅ- ២៣អង្សារសេឯណ្ណោះ ដូច្នេះ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។

គួរបញ្ចាក់ផងដែរថា រូងក្រោមទឹកនេះ គឺមានឈ្មោះថា Orda Cave ស្ថិតនៅបប៉្រះជួរភ្នំUralនៃតំបន់ Siberia ប្រទេសរុស្ស៊ី។ គួរំលឹកជាថ្មីដែរថា ពេលនេះ គឺនូវមិនទាន់ដឹងមូលហេតុដែលនារីនោះ ចូលទៅក្នុងរូងទឹក ដែលប្រកបដោយភាពគ្រោះថ្នាក់នោះទេ៕
ដោយ៖ នារីប្រភព៖ newsday