ភ្នំពេញ៖ បន្ទាប់ពីប្រារព្ធ ពិធីមង្គលការ អស់ពេលមួយថ្ងៃ តាំងពីព្រលឹម ទល់ព្រលប់ គូស្វាមីភរិយាថ្មី លោក ជាវិបុល និង អ្នកនាង គង់ សុជាតិ ដែលជាគូស្វាមី ខុសវ័យទី២ ល្បីល្បាញ ក្នុងពិភពសិល្បៈ ខណៈគូទី១ គឺ អ្នកនាង ខាត់ សុឃីម តារាកំប្លែងមិនចេះរីងស្ងួត នាងបានរៀបការ ជាមួយបុរសដែល មានវ័យក្មេង ជាងខ្លួន ។ ពិធីជប់លៀង ពេលល្ងាច ត្រូវបានរៀបចំ នៅសណ្ឋាគារលំដាប់ ផ្កាយ៥ អ៊ិនធើខន ដែលមានអ្វីៗនៃការៀបចំ ពិធីស្ថិតក្នុងលក្ខណៈ ល្អឥតខ្ចោះ និងរ៉ូមែនទិចបំផុត ។

ក្នុងពិធីដ៏មង្គលនេះ គេសង្កេតឃើញ មានវត្តមាន អ្នកសិល្បៈមិនសូវ ជាច្រើនណាស់ណាទេ តែសម្បូរទៅដោយវត្តមាន អ្នកជំនួញជាច្រើន និងវត្តមានអ្នកមុខ អ្នកការជាច្រើន ដែលអ្នកសិល្បៈ មានប្រហែលជា ដប់តុជាងប៉ុណ្ណោះ ។ ថ្លែងទៅកាន់អ្នកសិល្បៈ និង ភ្ញៀវកិត្តិយស លោក ជា វិបុល បាននិយាយ ពាក្យតែប៉ុន្មានម៉ាត់ ប៉ុន្តែបានបញ្ជាក់ពី អត្ថន័យ សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់លោកទៅកាន់អ្នកនាង គង់ សុជាតិ។ លោកបាននិយាយថា ថ្ងៃនេះ លោកមានអារម្មណ៍ រំភើបខ្លាំងណាស់ រកនិយាយអ្វីមិនចេញទេ ដោយសារវត្តមាន ភ្ញៀវកត្តិយស ច្រើនពេក។

លោក ជា វិបុល បន្តថា ស្នេហាមិនប្រកាន់ពី អាយុ ពណ៌សម្បុរ ភេទទេ អ្វីដែលសំខាន់ មនុស្សពីរនាក់ស្រឡាញ់គ្នា ជារឿងបេះដូង តែយើងត្រូវទទួលយក អតីតកាល របស់មនុស្ស ដែលយើងស្រឡាញ់ និងគាំទ្រពីអតីកាល របស់មនុស្សដែល យើងស្រឡាញ់ ។ បន្ទាប់ពីលោកបាន និយាយចប់ សំឡេងទះដៃ បានកងរំពងពេញ សណ្ឋាគារ អិនធើខន។ បន្ទាប់ពីថ្លែងទៅកាន់ ភ្ញៀវកិត្តិយសរួច លោក ជា វិបុល បានបន្តថា លោកមានគំរោងទៅក្រេបទឹកឃ្មុំនៅឯ ប៉ែក អឺរ៉ុប ដែលមានរយៈពេលប្រហែលជា២សប្ដាហ៍ តែមិនទាន់ប្រាកដថ្ងៃនៅឡើយទេ ដោយសារតែខែនេះ លោកនិង ភរិយាកំពុងតែពេញរវល់រៀងៗខ្លួន ព្រោះម្នាក់ៗ រវល់ជាមួយ អាជីពក្នុងសិល្បៈ និងក្រៅសិល្បៈដូចគ្នា ។ ម្យ៉ាងលោកក៏ មានបងប្អូន នៅប៉ែកអឺរ៉ុប ហ្នឹងស្រាប់ ដូចនេះមិនពិបាកទេ ។

ថ្វីដ្បិតតែ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ រៀបមង្គលការ ក្នុងលំដាប់សង្គមអ្នកមានជាន់ខ្ពស់ តែ មើលទៅលើការ ចំណាយហាក់ មិនសូវជាអស់ច្រើន ប៉ុន្មានទេ ព្រោះហាងថតរូប ជារបស់ប្អូនប្រុសអ្នកនាង។ ចំណែកឯក្នុងពិធីជប់លៀង ពេលល្ងាចវិញ ត្រូវបានក្រុមហ៊ុនស្រាមួយ ជួយឧបត្ថម្ភបន្ថែម។ អ្នកនាង គង់ សុជាតិ ដែលជាស្ត្រីវ័យកណ្ដាល ស្រស់ស្អាតជាងគេ ក្នុងពិភព សិល្បៈ ឥឡូវអ្នកនាង ក៏ត្រូវគេទទួលស្គាល់ថា ជាស្ត្រីជោគជ័យ ក្នុងជីវិតផងដែរ ដោយសារតែ អ្នកនាងមានទាំងគ្រួសារមួយ ពោរពេញទៅដោយ សុភមង្គល និងមុខជំនួញប្រកប ទៅដោយ ភាពជោគជ័យ ពិសេសអាជីពសិល្បៈល្បីល្បាញខ្លាំង ទាំងពីរនាក់ ប្ដីប្រពន្ធ ៕

width=600

width=600

width=600

width=600

width=600

width=600

width=600

width=600

width=600

width=600

width=600

width=600

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល