បញ្ហាព្យុះ សែនឌី ដែលបានបំផ្លាញទ្រព្យសម្បិត្តអស់ជាច្រើននៅភាគខាងកើតសហរដ្ឋអាមេរិកនោះហាក់ដូចជាស្ងប់ស្ងាត់វិញហើយ តែនៅតែមានការលំបាកចំពោះប្រជាពលរដ្ឋ ជាពិសេសគឺអ្នកដែលរស់នៅក្នុងទីក្រុង NewYork ខណៈដែលស្បៀងអាហារ និងថាមពល ក៏ដូចជាទឹកស្អាតកំពុងតែមានការខ្វះខាត។/ចំណែកឯ Lady Gaga វិញគេបានទៅលំហែកាយនៅ Puerto Rico ដែលនាងបានប្រកាសផងដែរតាមរយៈគេហទំព័រផ្ទាល់ខ្លួនរបស់នាង ដែលនាងបានប្រកាសថា នាងនឹងបរិច្ចាកប្រាក់ ១ លានដុល្លាអាមេរិកដល់កាកបាទក្រហមអាមរិក ក៏ដូចជាក្រុមអ្នកស្រង្គ្រោះព្យុះ សែនឌី។/នាងបានសរសេរបន្ថែមក្នុងនោះផងដែរថា ប្រសិនបើគ្មាន NewYork គ្មាន Brooklyn គ្មាន Harlem និង Bronx ទេនោះនាងមុខជាមិនបានក្លាយជាតារាល្បីដូចជាសព្វថ្ងៃនេះនោះទេ៕

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ starpulse