មនុស្សគ្រប់រូបតែងតែចង់បាននូវរាងស្អាត ឱ្យស័ក្តិសម ទៅនឹងដងខ្លួនរបស់ខ្លួនមិនថា មនុស្សប្រុស ឬស្រីនោះទេ អ្នកខ្លះចង់ឡើងទម្ងន់ ចំណែកអ្នកខ្លះទៀត  ចង់សម្រកទម្ងន់ ដើម្បីឱ្យដងខ្លួន មានរាង  កាន់តែសិចស៊ី។ ជាពិសេស សំរាប់យុវវ័យបច្ចុប្បន្នតែម្តង សម្រស់និង រាង គឺជារឿងសំខាន់បំផុត  សំរាប់ពួកគេ។ ខាងក្រោមនះ  គឺជាវិធីងាយៗ  មួយចំនួន  ជួយឱ្យអ្នកឡើងទម្ងន់បាន យ៉ាងឆាប់រហ័ស។

width=500

១/​ បញ្ឈប់រាល់ការហាត់កីឡា៖ ប្រសិនបើ  អ្នកចង់ឡើងទម្ងន់  បានឆាប់រហ័ស  អ្នកត្រូវតែបញ្ឈប់ រាល់ការហាត់កីឡាទំាងអស់។ នេះគឺជាវិធីល្អមួយ  សំរាប់អ្នកចង់ឡើងទម្ងន់ ព្រោះថារាល់ពេលហាត់កីឡា   វានឹងធ្វើឱ្យចលនាសាច់ដុំ និង សរសៃឈាម រត់ ដែលធ្វើឱ្យជាតិខ្លាញ់ក្នុងខ្លួនត្រូវដុតរំលាយ។ ដូច្នេះ ការបោះបង់ចោលការហាត់កីឡា វានឹងជួយអ្នកឱ្យឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធិភាព។

២/ បញ្ឈប់ការទទួលទានបន្លែ៖​ បន្លែ គឺជាប្រភេទអាហារបៃតងម្យ៉ាង សម្បូរដោយ វីតាមីនជាច្រើន ដូចជា៖  សារធាតុរ៉ែ និង សារធាតុចិញ្ចឹមផ្សេងទៀត  ដែលមានតួនាទី  យ៉ាងសំខាន់ក្នុងការដុតរំលាយសារធាតុខ្លាញ់ក្នុងខ្លួន។ ដូច្នេះ អ្នកត្រូវឈប់ទទួលទានបន្លែ   ជំនួសដោយការទទួលទានប្រភេទអាហារណា ដែលមានផ្ទុកសារធាតុខ្លាញ់ច្រើនវិញ  ដូចជា៖  សាច់ជាប់ខ្លាញ់ ប័រ។ល។

៣/ ទទួលទានភេសជ្ជៈ មានជាតិស្ករច្រើន៖ ការទទួលទានភេសជ្ជៈ    ដែលមានជាតិស្ករច្រើន អាចជួយឱ្យអ្នកឡើងទម្ងន់បានយ៉ាងលឿន ដោយអ្នកកាត់បន្ថយការទទួលទឹក  ជំនួស ដោយ ទឹកក្រូច បង្អែម និង ភេសជ្ជៈ មួយចំនួនទៀត ដែលមានជាតិស្ករច្រើន៕

ដោយ៖ វណ្ណៈប្រភព៖ leancurves