មិនគួរអោយជឿ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានប្លែកបរទេស Odded កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់ត្រូវបានរកអោយឃើញថា មានសមត្ថភាពពិសេស នោះគឺនាងអាចមើលអ្វីបញ្រ្ជាសបាន។
គួរបញ្ជាក់ផងដែរថា ស្រ្តីដែលមានសមត្តភាពចម្លែករូបនោះ មានឈ្មោះថា Bojana Danilovicវ៧យ ២៨ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងប្រទេសស៊ីបៀ។ លើសពីនេះទៅទៀត បើយោងតាមសម្តីក្រុមអ្នកវិទ្យាសាស្រ្ត ក៏ដូចជាក្រុមវេជ្ជបណ្ឌិត បានបញ្ជាក់អោយដឹងថា ពួកគេពិតជាទាល់គំនិតជាខ្លាំងបន្ទាប់ពីបានឃើញករណីដល់កម្រមួយនេះ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីប្រភពសារព័ត៌មានដដែល បានបន្ថែមអោយដឹងថាក៏មានការអះអាងពីអ្នកជំនាញមកពីសកលវិទ្យាល័យ Harvard (Harvard University) ក៏ដូចជាមកពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (Massachusetts Institute of Technology)អោយដឹងថា បន្ទាប់ពីមានការវិភាគ ក៏ដូចជាធ្វើកោសល្យវិច័យទៅលើនាង Bojana Danilo-vic ទើបរកអោយឃើញថា តាមពិតទៅនាងមានស្ថានភាពខួរក្បាលដ៏កម្រម្យ៉ាងដែលអោយឈ្មោះថា ’spatial orientation phenomenon’ ។

គួររំឭកផងដែរថា កាលពីនាងនៅតូ ច ស្របពេលដែលនាងចេះដើរជាលើកដំបូងនោះ នាងត្រូវបានរកអោយឃើញថា បានដើរថយក្រោយទៅវិញ ខុសប្លែកៗពីក្មេងដទៃទៀត តែក្រោយមកទើបនាងបានដើរដូចទៅនឹងក្មេងៗដទៃ បន្ទាប់ពីមានការបង្ហាត់បង្ហាញជាច្រើនដងពីសំណាក់ឪពុកម្តាយរបស់នាង ។ ដោយឡែក មកទល់នឹងពេលនេះនាងក៏ត្រូវបានរកអោយឃើញថា សរសេរអក្សរបញ្ច្រាសសៀវភៅផងដែរ បើទោះជាមានការជួយណែនាំ និង បង្ហាត់បង្ហាញពីមិត្តរួមថ្នាក់ ក៏ដូចជាអ្នកគ្រូ លោកគ្រូយ៉ាងណាក៏ដោយ ៕
ដោយ ៖ ពិសីប្រភព ៖ odded