iPhone 6 បានបែកធ្លាយព័ត៌មានជាច្រើន មុនម៉ោងឧទ្ទេសនាមជាផ្លូវការពី Apple ចាប់ពីព័ត៌មាននៃលក្ខណៈសម្បត្តិ រហូតដល់រចនារូបរាង ហើយពេលនេះ គឺ រូបថតដែលថតដោយកាមេរ៉ារបស់វា។

/

/

Rui Kee ទើបតែបានបង្ហោះនៅលើបណ្ដាញសង្គម Weibo នូវព័ត៌មានបន្ទាប់ ស្ដីអំពីម៉ូដែលស្មាតហ្វូន iPhone 6 ។ Rui Kee អះអាងថា iPhone 6 នឹងមានអេក្រង់ 4.7 inch រីសូលីសឹន750 x 1334 pixels ប្រហាក់ប្រហែលនឹង  iPhone 5s ។

/

/

រូប​ភាព​ ថត​ដោយ​ iPhone 6

 

យោងតាមលទ្ធផលដែលទទួលបានពីទំព័រ benchmark GeekBench ម៉ាស៊ីននេះ ដំណើរការដោយប្រូសេសឺរ 2-core 1.4GHz ហើយត្រូវគេហៅថា A8 ចំណែក RAM របស់ iPhone 6 កំណែ 4.7 inch នេះ មានត្រឹមតែ 1GB ប៉ុណ្ណោះ ពោល​គឺប្រហាក់ប្រហែលនឹង iPhone 5 និង 5s ។

/

រូប ​ថត ដោយ ZTE Nubia Z7

ទន្ទឺមនឹងព័ត៌មានដូចខាងលើ Rui Kee ក៏បានបង្ហាញអំពីបណ្ដារូបថត ដែលគាត់ថតបាន ដោយប្រើប្រាស់កាមេរ៉ារបស់ iPhone 6 ផងដែរ។ កាមេរ៉ាក្រោយរបស់ស្មាតហ្វូននេះ មានរីសូលូសឹន 8-megapixel (3264 x 2448) និងមានភ្លើង flash ទោល (មានន័យថា មិនមាន ២ tone ដូច iPhone 5s)។

/

រូប​ ថតដោយ Galaxy S5 Prime

 

/

រូប​ ថតដោយ LG G3

 

ក្រៅពីនេះ Rui Kee ក៏បានប្រៀបធៀបនូវភាពច្បាស់ រវាងរូបថតដែលថតដោយ កាមេរ៉ារបស់ iPhone 6 និងកាមេរ៉ារបស់បណ្ដាស្មាតហ្វូនដទៃ ដូចជា LG LG G3,  Galaxy S5 Prime, ZTE Nubia Z7 ។ នៅពេលប្រៀបធៀបជាមួយនឹង  iPhone 5s គេឃើញថា iPhone 6 ផ្ដល់រូបភាពច្បាស់ជាង និងមិនបែកពណ៌។

/

រូប​ភាពនៃ​អេក្រង់​របស់ iPhone 6

 

Rui Kee បានបន្ថែមថា iPhone 6 មានទម្ងន់ប្រហែល ១២៩ក្រាម ប៉ុន្ដែ ម៉ាស៊ីននេះ មិនប្រើប្រាស់បណ្ដាញ NFC និងមុខងារពិសេសមួយចំនួនផ្សេងទៀត។ យ៉ាងនេះក្ដី iPhone 6 ត្រូវបានApple បន្ថែមអង្គចងចាំ ឡើងដល់ 128 GB ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Business Insider/Techradar