បន្ទាប់ពីបញ្ចេញវីដេអូក្បាច់រាំ របស់បទ Do You Love Me នេះកាលពីម្សិលមិញ រួចមកហើយនោះ ពេលនេះពួកគេបានបញ្ចេញវីដេអូចំរៀងថ្មីហើយ ។ដូចដែល Camnews បាននិយាយកាលពីម្សិលមិញអញ្ចឹង ថាបទ Do You Love Me នេះជាការនិពន្ធរួមរបស់ Teddy, DEE.P និង Lydia ។ បទនេះនិយាយពីអារម្មណ៍របស់ នារីម្នាក់ដែលកំពុងលួចស្រឡាញ់គេ ហើយចង់ដឹងអំពីអារម្មណ៍ របស់បុរសម្នាក់នោះចំពោះគេដែរ ។
វីដេអូនេះ ពិតជាប្លែកពី វីដេអូចំរៀងចាស់ៗរបស់ 2NE1 ជាមួយនិងស្ទីលថ្មី លាយលំជាមួយនិងវីដេអូ ដែលបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន ពិតជាធ្វើអោយវីដេអូនេះ មិនទស្សនាមិនបាន ៕