នៅក្នុងក្រុមគ្រួសារមួយ ដោយសារតែប្តីចេះតែផឹក ពុំដែលជួយកិច្ចការប្រពន្ឋសោះ ស្រវឹងពីព្រលឹមទល់ព្រលប់។ ថ្ងៃមួយដោយសារអត់ ទ្រាំលែងបាន ប្រពន្ឋក៏ដណ្តើមកែវស្រាពីដៃប្តី លើកឡើងផឹកមួយក្អឹក ស្រាប់តែផឹករួច ហាមាត់ស្រែក៖

ប្រពន្ឋ៖ យី! ពិបាកផឹកម្ល៉េះ? ប្តី៖ ទើបតែដឹងមែនទេ? ស្រាប្រភេទណា ក៏ពិបាកផឹកដែរតែអូនឯងឃើញបងផឹកស្រាម្តងៗចេះតែរអ៊ូរទាំ ធ្វើមើលតែបងផឹកស្រា ឆ្ងាញ់មាត់ណាស់អឹចឹង។ តាមថាអូន គួរតែអាណិតប្តី ដែលប្រឹងផឹកស្រារាល់ថ្ងៃយ៉ាងវេទនាទើបត្រូវ៕
ដោយ៖ វណ្ណៈ ប្រភព៖ khmerjoke