អាមេរិក៖ Yosemite គឺជាភ្នំមួយ ពោរពេញទៅដោយ ទិដ្ឋភាពដ៏ប្រណិត ស្រស់ស្អាត និងមានអាកាសធាតុ បរិសុទ្ធ ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក។
ភ្នំ Yosemite ជាតំបន់កំសាន្តដ៏ស្រស់បំព្រង ជាមួយនឹងការទេសភាពដ៏ទាក់ទាញប្លែកភ្នែកប្លែកអារម្មណ៍ មានខ្យល់អាកាសល្អបរិសុទ្ធ ភ្នំ ទឹកអូរ ទឹកជ្រោះ និងព្រៃឈើពណ៌បៃតងខ្ចីខៀវស្រងាត់ សំរាប់ភ្ញៀវទេសចរណ៍ មកសំរាកលំហែកាយ នៅថ្ងៃចុងសប្តាហ៍។
ភ្ញឿវទេសចរណ៍ ចូលចិត្តមកកំសាន្តនៅភ្នំ Yosemiteរីករាយកំសាន្តជាមួយនឹងការឡើងភ្នំបោះតង់ មើលថ្ងៃលិច គយគន់ទេសភាព ញុំាអាហារជុំមិត្តភក្តិ និងគ្រួសារ និងជិះឆ័ត្រយោងលោតពីលើកំពូលភ្នំ៕







ដោយ៖ វណ្ណៈប្រភព៖ BBC