តាមគម្រោង ក្រុមហ៊ុនទូរស័ព្ទ Vivo នឹងបញ្ចេញម៉ូដែលស្មាតហ្វូនទំហំ 5 inch ប្រើប្រាស់អេក្រង់ sapphire ខណៈដែល iPhone 6 មិនទាន់ច្បាស់ថា នឹងមានអេក្រង់ទំនើបនេះ ដែរឬអត់។

/

ប្រភពព័ត៌មានមួយចំនួន ចេញផ្សារថា iPhone 6 អាចនឹងប្រើប្រាស់អេក្រង់ទំនើប sapphire សម្រាប់កំណែ 4.7 inch ប៉ុន្ដែ ចំនួន មានកំណត់។ ចំណែក ក្រុមហ៊ុនទូរស័ព្ទ Vivo មកពីចិន ក៏ត្រៀមខ្លួនប្រជែងនឹងនិន្នាការថ្មីនេះ។ កាលពីឆ្នាំទៅ Vivo បានឧទ្ទេសនាមជាផ្លូវការនូវស្មាតហ្វូនដំបូងគេក្នុងពិភពលោក ដែលបំពាក់អេក្រង់លំដាប់កំពូល QHD (2K) ដែលមានឈ្មោះថា Play 3S ចំណែកឆ្នាំនេះ ក្រុមហ៊ុនទូរ​ស័ព្ទ Vivo ក៏​នឹង​បន្តធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយការបំពាក់កញ្ចក់ sapphire ដែលមានភាពរឹងមាំខ្ពស់ លើម៉ូដែលផលិតផលថ្មី និងលំដាប់កំពូលរបស់ខ្លួន។

/

/

ក្រៅពីអេក្រង់ sapphire ម៉ូដែល flagship ថ្មីរបស់ក្រុមហ៊ុន Vivo ក៏នឹងត្រូវបានការពារដោយស៊ុមលោហធាតុដ៏ប្រណិត មាំមួន រួមនឹងរូបរាងស្ដើង គួរឱ្យភ្ញាក់ផ្អើល។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធបំពងសម្លេង រួមនឹងគុណភាពរូបថតរបស់កាមេរ៉ា ក៏នឹងជួយឱ្យ Vivo ខ្លាច “សត្រូវ” ណាមួយនោះដែរ។

/

Vivo Play 3S - ស្មាត​ហ្វូន​ដំបូង​គេ​ក្នុង​លោក បំពាក់​អេក្រង់ 2K

ដោយសារតែស្មាតហ្វូនថ្មីរបស់ Vivo មានលក្ខណៈ ‘All-in-one’ បែបនេះ គេជឿថា តម្លៃរបស់វាក៏មិនថោកប៉ុន្មាននោះដែរ។ ប្រភពព័ត៌មាន បានឱ្យដឹងថា ស្មាតហ្វូននេះ នឹងមានតម្លៃ ៣៩៩៨យ័ន ប្រហែលនឹង ៦៤៧ ដុល្លារអាមេរិក (ជាង ២.៦០០.០០០ រៀល)។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ androidheadlines