សាលាមធ្យមសិក្សាភាសា Nanjing ដែលមានសិស្សជាង ១.០០០នាក់ និងមានសិស្សរាប់រយនាក់បានចូលគាំទ្រដល់ ថ្ងៃឈុតសម្លៀកបំពាក់គេង គួរអោយភ្ញាក់ផ្អើលជាងនេះ នោះគឺសូម្បីតែគ្រូបង្រៀនក៏ស្លៀកពាក់ឈុតគេងមកសាលា។

សូម្បីតែគ្រូបង្រៀនក៏ស្លៀកពាក់ឈុតគេងមកសាលា។
នៅពេលឈានជើងចូលដល់សាលា Nanjing នេះ គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលបានឃើញសិស្ស និងគ្រូស្លៀកពាក់ឈុតគេងមកសាលាដើម្បីគាំទ្រចំពោះថ្ងៃនៃសម្លៀកបំពាក់គេ។ក្នុងថ្នាក់រៀននិមួយៗ គ្រូបង្រៀនស្លៀកពាក់ឈុតគេង ចំណែកសិស្សទាំងឡាយក៏ស្លៀកពាក់ឈុតគេងគ្រប់ប្រភេទ គួរអោយចាប់អារម្មណ៍ ប៉ុន្ដែថ្នាក់រៀននៅតែមានសភាពដូចធម្មតា។
ក្រុមអ្នកយកព័ត៌មានក៏បានទៅកាន់ទីចាត់ការរបស់សាលា។ នៅទីនោះពួកគេកាត់តែភ្ញាក់ផ្អើលថែមទៀត ដោយសារតែក្នុងបន្ទប់ការិយាល័យនោះ គេឃើញមានគ្រូបង្រៀនពីររូបសុទ្ធតែស្លៀកពាក់ឈុតគេង។ ពេលក្រឡេកទៅខាងក្រៅសាលា ស្រាបតែឃើញអ្នកអនាម័យក៏ស្លៀកពាក់ឈុតគេងមកធ្វើការដែរ។ ក្នុងទិដ្ឋភាពបែបនេះ បានធ្វើអោយសាលា និងរបស់គ្មានវិញ្ញាណទាំងឡាយស្ទើរតែគេងលង់លក់នៅពេលថ្ងៃ!

សិស្សសាលាចូលរួមគាំទ្រដល់ថ្ងៃនៃសម្លៀកបំពាក់គេង
សិស្សម្នាក់បានថ្លែងថា ៖ បន្ទប់រៀនរបស់ខ្ញុំ មានសិស្ស ២៨នាក់ ហើយអ្នកណាក៏ស្លៀកឈុតគេងមកសាលា។ ជួនកាលពីទៅញ៉ាំបាយក៏នៅតែស្លៀកពាក់បែបនេះ។

សិស្សធំៗមួយចំនួននៅតែមានការខ្មាសអៀនក្នុងការស្លៀកពាក់ឈុតគេងមកសាលា
គេបានដឹងថា ថ្ងៃនៃឈុតគេង របស់សិស្សសាលាមធ្យមសិក្សាភាសា Nanjing ត្រូវបានដឹកនាំបង្កើតឡើងដោយអ្នកគ្រូបង្រៀនផ្នែកគណិតវិទ្យាឈ្មោះ Chen Si ជាជនជាតិតៃវ៉ាន់ និងធ្លាប់បានទៅរៀននៅកាណាដា។
នៅពេលបង្កើតចលនានេះ ភាគីសាលាក៏មានការព្រួយបារម្ភខ្លះ ដោយសារតែខ្លាចសិស្សស្លៀកពាក់មិនបានត្រឹមត្រូវ។ ចំណែកពុកម្ដាយសិស្សវិញ ដំបូងឡើយពួកគេមានមិនពេញចិត្ត ប៉ុន្ដែក្រោយមកក៏បានស្ងប់ស្ងាត់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ insidechina/Zing