កញ្ញា សារាយ សក្ខណា ជាតារាសម្ដែង និងតារាបង្ហាញម៉ូដដែលល្បីឈ្មោះ ហើយយុវវ័យភាគច្រើនស្គាល់នាងជាតារាមិនសូវមានរឿងអាស្រូវថ្ងៃនេះយើងខ្ញុំចង់នាំលោកអ្នកអោយបានស្គាល់នូវប្រវត្តិត្រួសៗរបស់តារារូបនេះ។/កញ្ញា សារាយ សក្ខណា កើតថ្ងៃទី ២៥ ខែមិនា ឆ្នាំ ១៩៩១ ដែលមកដល់ឆ្នាំ ២០១២ នេះនាងមានអាយុ ២១ ឆ្នាំ ឪពុកឈ្មោះ ជា សារាយ ជាមន្រ្តីរដ្ឋចូលនិវត្តន៍ ម្ដាយឈ្មោះ ចាប សម្ផស្ស ជាមេផ្ទះនាងជាកូនច្បងនិងជាកូនស្រីតែមួយគត់ក្នុងចំនោមបងប្អូនទាំង ៤ នាក់ក្នុងគ្រួសារ។/ក្នុងឆ្នាំ ២០០៦ ខណៈដែលនាងមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះនាងបានចូលរួមក្នុងកម្មវិធី FreshieContest ដែលនាងបានទទួលចំណាត់ថ្នាក់លេខ ៤ ដោយសារការខិតខំនិងទេពកោសល្យរបស់នាងផ្ទាល់។ ប៉ុន្មានខែក្រោយមកទៀតនោះនាងបានចូលរួមក្នុងកម្មវិធីប្រឡងមួយដែលនាងបានទទួលជ័យលោភីហើយជីវិតរបស់នាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរតាំងពីពេលនោះមក។/មកដល់ពេលនេះនាងបានចូលរួមក្នុងការថតខ្សែភាពយន្តច្រើនជាង ២០ រឿងនិងចូលរួមក្នុងការសម្ដែងកម្មវិធីទូរទស្សន៍ និងចម្រៀងច្រើនរាប់ភ្លេចមកហើយ ដោយក្នុងនោះខ្សែភាពយន្តដំបូងដែលមានវត្តមាននាងសម្ដែងនោះគឺរឿង នៅកំលោះដល់ណា? របស់ផលិតកម្មខ្មែរមេគង្គ។/គួររំឭកផងដែរថា សារាយ សក្ខណា បានចេញទៅសម្តែងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១២ កន្លងទៅរយៈពេល ពីរខែកន្លះ ដោយរួមដំណើរជាមួយតារាចម្រៀង ឈិត សុវណ្ណបញ្ញា ។ ការសម្តែងប្រកបដោយ ភាពជោគជ័យ កាលណោះ សារាយ សក្ខណា ក៏មានការអាក់អន់ស្រពន់ចិត្តខ្លះៗ ដោយសារបុរសនៅទីនោះភាគច្រើននិយាយថា នាងមានរូបរាងមិនសិចស៊ី និង ដើមទ្រូងតូច...ជាដើម តែរូបសម្រស់បែបនារីខ្មែរ រួមជាមួយអត្តចរិតរួសរាយរបស់តារា ស្រីសម្បុរស្រអែមម្នាក់នេះ បានឆក់បេះដូងបុរសខ្មែរដែលរស់នៅអាមេរិកឱ្យ រំជើបរំជួលមិនតិចនាក់ទេ។ ជាមួយគ្នានេះ សារាយ សក្ខណា ក៏មានទំព័រ facebook ផ្ទាល់ខ្លួនផងដែរ ចង់ចូលទៅមើលទំព័របស់នាងអាច ចុចត្រង់នេះ បាន៕ 

/

ដោយ៖ ម៉ូកា