Chris Brown ត្រូវបានគេស្គាល់ថា ជាតារាចំរៀងប្រុសម្នាក់ ដែលធ្លាប់ប្រើប្រាស់អំពើហិង្សាលើអតីតមិត្តស្រី Rihanna យ៉ាងធ្ងន់ធ្ងរ ដែលធ្វើអោយខ្លួន ជាប់គុកអស់មួយរយៈ ។ ហើយបើទោះបីជាធ្លាប់ជាប់គុក ដោយសារតែអំពើហិង្សាក៏ដោយ ក៏តារាចំរៀងម្នាក់នេះមិនដែលរៀងចាលដែរ ។

Chrisកាលពីថ្ងៃអាទិត្យម្សិលមិញនេះ វេលាម៉ោង ៤ និង ២៥ នាទីព្រឹកនៅអាមេរិច ប៉ូលីសបានទទួលទូរស័ព្ទប្តឹងមួយ ពីការវាយតប់គ្នានៅសណ្ឋាគារ W Hotel នៅរដ្ឋ Washington DC ។ដៃគូជំលោះគឺ Chris Brown រួមជាមួយអង្គរក្ស ហើយជនរងគ្រោះវិញគឺបុរសម្នាក់ផ្សេងទៀត ។បន្ទាប់ពីមានជំលោះបន្តិចបន្តួច Chris Brown និងអង្គរក្ស បានព្រួតគ្នាវាយបុរសម្នាក់នោះរួចរហូតដល់ត្រូវ បញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ។ ប៉ូលិសបានចាប់ខ្លួនក្រុមរបស់ Chris Brownបញ្ជូនទៅប៉ុស្ត៍ប៉ូលីស ហើយដេកគុកសិន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃច័ន្ទនេះ ។

width=470គួរបញ្ជាក់ផងដែរថា ទោសដែល Chris Brown បានធ្វើទៅលើ Rihanna នៅមិនទាន់ដាច់ស្រេចនៅឡើយ ហើយឥលូវនេះ ជាមួយនិងទោសបន្ថែមនេះទៀត អាចធ្វើអោយ ChrisBrown ត្រូវជាប់គុកសារជាថ្មីម្តងទៀត ជាដាច់ខាត ៕ 

ប្រែសម្រួល ៖ លីលីប្រភព ៖ eonline