ផាសុខភាព និងស្ទីលថ្មី គឺជាគោលការណ៍ពីរ ដែលបង្កើតបានជាការទាក់ទាញ ដែលមិនអាចប្រកែកបាននៃការនិយមម៉ូដែល Urban chick ក្នុងរយៈពេលកន្លង។ អ្នកគួរតែសាកល្បង ជ្រើសរើសស្ទីលសាមញ្ញ និងស្រួលស្លៀកពាក់ ព្រមទាំងប្រកបដោយភាពជាយុវវ័យ តាមរយៈ ម៉ូដែល Urban chick ។
ដោយគ្រាន់តែចំណាយពេលបន្ដិចទៅលើការជ្រើសរើស និង mix សម្លៀកបំពាក់ អ្នកនឹងប្រែក្លាយខ្លួនឯងទៅជានារីថ្មីមួយ ដែលមានភាពទាក់ទាញ និងលេចធ្លោជាងមុនមិនខាន។ ខាងក្រោមនេះគឺជាបណ្ដាសម្លៀកបំពាក់ ស្ទីល Urban chick ដែលអ្នកគួរតែមាន ៖
តើអ្នកចង់ឱ្យខ្លួនឯង មានភាពឆើតឆាយ និងទាន់សម័យ ដូចនារីដែលប្រើប្រាស់អាវយឺតក្នុងរូបថតនេះ!
សំពត់ក្រឡាខ្មៅ ស ដែលមានជើងសំពត់បញ្ឆិតបន្ដិច បូករួមនិងអាវយឺតគ្មានដៃពណ៌ខ្មីដែរនោះ ជួយឱ្យអ្នកបញ្ចេញបាននូវភាពជានារីវ័យក្មេង គួរជាទីស្រឡាញ់។
អាវយឺតវែងគ្មានដៃ ឬអាចហៅថា រ៉ូបខ្លីដែលមានពណ៌ខ្មៅ និងស នេះ ជួយឱ្យអ្នកបង្ហាញនូវភាពស្រស់ស្អាតដោយឡែក និងទាក់ទាញក្នុងចំណោមស្រីស្អាត។
ខោរឹបពណ៌ស លាយពងជីងចក់ខ្មៅ រួមនិងអាវយឺតធំ ដៃខ្លីពណ៌ខ្មៅ នាំមកនូវភាពប្លែកភ្នែកបែបយុវវ័យ។ អ្នកអាចប្រើប្រាស់ឈុតនេះ ដើម្បីស្លៀកដើរកំសាន្ដក្រុងរៀងរាល់ពេលស្ងាចក៏បាន។
ប្រហាក់ប្រហែលនឹងម៉ូដែលខាងលើ ប៉ុន្ដែ ប្រសិនបើការផាត់មុខ ធ្វើសក់ និងការពាក់គ្រឿងអលង្ការបែបនារីសម័យថ្មីបន្ថែមទៀត អ្នកនឹងកាន់តែលេចធ្លោ និងឃ្យូតជាងមុនមិនខាន។
អាវយឺតឆ្នូតខ្មៅ ស និងខោខ្លីលើភ្លៅបែបនេះ ពិតជាស៊ិចស៊ី!
អាវយឺតធំ គ្មានដៃ និងមានបោះពុម្ភអក្សរធំៗ នៅត្រង់ដើមទ្រូង គឺជាម៉ូដែលសម្លៀកបំពាក់មួយ កំពុងពេញនិយមជាខ្លាំង ពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន។ ប្រសិនអ្នក ចង់បញ្ចេញភាពស្រស់ស្អាតដោយឡែករបស់ខ្លួន ចូរពាក់វ៉ែនតាបែបអ្នកលេងស្ទីលផង ព្រោះវានឹងជួយលើកសម្រស់ថែមមួយកម្រិតទៀត។
ដោយ ៖ តារាប្រភព ៖ TCF