ភ្នំពេញ៖ តារាចម្រៀងស្រស់វ័យក្មេង ទេព បូព្រឹក្ស ទើបតែស្ងប់ស្ងាត់បន្តិច ពីរឿងរ៉ាវមិនល្អ ដែលកំពុងតែតាមជាន់ក នាងបន្តបន្ទាប់ ពេលនេះនាងបាន ជួបរឿងភ័យព្រលឹង ចុងសក់ទៀតហើយ ។ ថ្មីៗនេះនាងត្រូវបាន ជនអនាមិកមួយក្រុម បានប្រើប្រាស់គណនីហ្វេសប៊ុក ក្លែងក្លាយ រួចដាក់រូបនាង ដោយប្រើឈ្មោះ ទេព បូព្រឹក្ស ដូចគណនី ដែលនាងកំពុងប្រើប្រាស់ សម្រាប់ប្រាស្រ័យ ទាក់ទងជាមួយអ្នកគាំទ្រ និង មិត្តសិល្បះនានា ។ រួចពួកក្រុមនោះបាន ប្រើប្រាស់ពាក្យសម្ដី ប៉ះពាល់យ៉ាងច្រើន ដល់រាជរដ្ឋាភិបាល ដែលសុទ្ធសឹង ជាពាក្យសម្ដី គ្រោតគ្រាត មិនសមរម្យ ។

ប្រភពពីអ្នកគាំទ្រ ទេព បូព្រឹក្ស បាននិយាយថា នាងមិនសប្បាយ ចិត្តទាល់តែសោះ ព្រោះនាងមិនចង់ ឲ្យមានរឿងបែបនេះ កើតឡើងនោះទេ នាងជាមនុស្សស្រីម្នាក់ ដែលពូកែរាំរែកមែន តែពេលខ្លះមានរឿងរ៉ាវច្រើន ពេកប្រាកដជាមិនស៊ូ បានដូចគ្នា។ បើយកទៅលេងលក្ខណៈធម្មតាៗមិនអីទេ តែនេះរឿងប្រទេសជាតិ មិនអាចលេងសើចបានទេ ។ ពេលខ្លះនាងយំព្រោះ ហេតុអី បានជាមានរឿងរ៉ាវ ច្រើនយ៉ាងនេះ ? ចុះអ្នកផ្សេងៗ ម៉េចក៏មិនជួបដូចនាងអ៊ីចឹង ?

ពាក់ព័ន្ធនឹងបញ្ហានេះ តារាចម្រៀងពូកែរាំ សម្រស់ស្អាតវ័យក្មេង ទេព បូព្រឹក្ស បានប្រាប់ LookingTODAY ថា នាងពិតជាហត់នឿយណាស់ នាងមិនដែលទៅធ្វើអីអាក្រក់ដាក់អ្នកណា តែម្ដ៉េចក៏ ចងកម្មចងពារ នឹងនាងម្ល៉េះ ? ប្រហែលជាអ្នកមិនឆ្ងាយទេ ព្រោះស្គាល់លេខទូរស័ព្ទ នាងយ៉ាងច្បាស់ទៀតផង ។ ពេលពួកនាងនិងអ្នកគាំទ្រនាំគ្នា Repport គណនីនោះ បែរជាអត់សកម្មភាព។ តែពេលស្ងាត់បន្តិច ក៏ចេញមកទៀតគ្រហើរៗ ។

ទេព បូព្រឹក្ស បន្តថាយូរៗទៅមិនដឹងធ្វើម្ដ៉េចទេ ព្រោះអ្នកដែលបន្លំធ្វើជានាងនោះឆ្លាតខ្លាំងណាស់ តែនាងក៏បានថត ភស្ដុតាងជាច្រើន រួចជាស្រចដែរ ដើម្បីវែកមុខជនខិលខូចនោះ ។ នាងនិយាយ គណនីនោះបាននិយាយ ប្រាប់អ្នកគាំទ្រនាង ថាវាពិតជា បូព្រឹក្ស រួចនិយាយប៉ះពាល់ ដល់តារាចម្រៀង រួមផលិតកម្មទៀត តែនាងសុំមិនបញ្ចេញឈ្មោះ ។

ចំណែកលោក អ៊ិន ទីតូ ថ្នាក់ដឹកនាំក្នុងផលិតកម្ម ហង្សមាស ក៏បានចេញមុខអន្តរាគមន៍ ក្នុងរឿងនេះដែរ លោកបានសំណូមពរឲ្យ មិត្តក្នុងហ្វេសប៊ុក នាំគ្នា Repport ទៅ គណនីនោះ ប្រាកដជាបាត់មិនខាន ។ នៅពេលនេះ គណនីក្លែងក្លាយនោះ មិនទាន់បាត់នៅឡើយទេ ដែលដូចជាស្រមោលតាមលង បូព្រឹក្ស ។ តែនាងយល់ថា អ្នកសាងអាក្រក់ច្បាស់ ជាមិនរួចខ្លួនឡើយ ៕

width=500

width=500

/

/

/

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល