ប្លែកៗ  ៖  បន្ទាប់ពីមានវាស់ស្ទង់មតិ ពីទស្សនាវដ្តីល្បីក្នុងស្រុក   របស់ប្រទេសជប៉ុន Yomiuri Shimbun បានអោយដឹងថា ការស្វែងរកមិត្តយល់ចិត្ត ក៏ដូចជា ការរាប់អានមិត្តនៅក្នុងប្រទេសនេះ មិនមានជាការងាយស្រួលនោះទេ។ ដូច្នេះហើយ ក៏បានធ្វើអោយក្រុមហ៊ុនមួយដែលមានឈ្មោះថា   Client Partners  បានបង្កើតនូវសេវាកម្មថ្មីមួយ  ហើយប្លែក  សំរាប់ប្រជាជនជប៉ុននោះគឺ សេវាកម្មជួលស្រីស្អាតជប៉ុនធ្វើជាមិត្តយល់ចិត្តតែមិនគិតដល់សេវាកម្មផ្លូវភេទនោះទេនេះបើយោងតាមសេចក្តីរាយការណ៍  ពីគេហទំព័រសារព័ត៌មានបរទេស Odded  ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ ។

width=456

គួរបញ្ជាក់ផងដែរថា​  សេវាកម្មមួយនេះ  មានឈ្មោះថា “rent-a-friend”​  បើកបំរើជូនបុគ្គលណាមួយដែលមានអារម្មណ៍ឯកោ   ក៏ដូចជា  ពិបាកស្វែងរកមិត្តយល់ចិត្ត ។ លើសពីនេះទៅទៀតប្រភពដដែលបន្ថែមថា     មិនត្រឹមតែមានសេវាកម្មជួលស្រីស្អាតប៉ុណ្ណោះទេ   តែក៏មានសេវាកម្មជួលប្រុសស្អាតផងដែរ។

យ៉ាងណាមិញ បើនិយាយពីតម្លៃក្នុងការជួលនោះវិញ ត្រូវបានរកអោយឃើញថាក្នុងនារី ក៏ដូចជាបុរសម្នាក់ៗ មានតម្លៃ ១៧២​ ដុល្លារ ស្របពេលដែលផ្តល់ជាសេវាកម្ម ដោយបំរើជូននូវភាពស្និទ្ធស្នាល តាមបែបមិត្តភក្កិល្អតែប៉ុណ្ណោះ ដោយមិនដែលគិតថា  នឹងមានសេវាកម្មផ្សេងក្រៅពីនេះទៀតនោះទេ (សេវាកម្មផ្លូវភេទ) ៕

ដោយ ៖ រិទ្ធីប្រភព ៖ Odded