ថ្ងៃមួយពេលអ្នកទោសម្នាក់ត្រូវផុតកំណត់ ដែលត្រូវបានចាកចេញពីគុក បន្ទាប៉ពីត្រូវជាប់គុកពីបទចារកម្ម២ឆ្នាំរួចមក​។ ឆ្មាំគុក ២-៣នាក់បានទៅធ្វើការដោះលែង    អ្នកទោសនោះអោយមានសសេរីភាពឡើងវិញ។

/ឆ្មាំគុក៖ សប្បាយចិត្តទេ ដល់ថ្ងៃដែលត្រូវចេញពីគុកបែបនេះ ? អ្នកទោស៖ អត់ទេ! លោកនាយ...ខ្ញុំចង់នៅបន្តទៀត ឆ្មាំគុក៖ ស្អី! អ្នកឯងឆ្កួតទេដឹង ហេតុអ្វីចង់នៅក្នុងគុក? អ្នកទោស៖ ខ្ញុំចង់នៅក្នុងគុកបន្ត..នៅទីនេះមានអាហារស៊ី មានការងារធ្វើស្រាប់ៗ ចេញទៅមិនដឹងរកស៊ីអ្វីទេ!

ឆ្មាំគុក៖ អ្នកឯងពិតជាឆ្កួតមែនទែនហើយ។ អ្នកទោស៖ ពិតជាត្រូវហើយ...តើខ្ញុំវាយនរណាទៅទើបបាននៅក្នុងគុកបន្តទៀត ? និយាយចប់ ឆ្មាំគុកបានរត់ប្រសាចគ្នា ដោយសារអ្នកទោសរូបនេះ ដេញវាយតប់..!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke