នៅពេលថ្មីៗនេះដែរ តារាចម្រៀង និងសម្តែងនាង Selena Gomez ត្រូវបានគេប្រទះឃើញ រួមដំណើរតាម ផ្លូវជាមួយនឹង David Henrie នៅទីក្រុង ឡូអេនជើឡេស កាលពី ល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ ។
អតីតតារា Wizards of Waverly Place ទាំងពីរដួងនេះបាន ជួបជាមួយនឹងមិត្តភក្តិ ផ្សេងទៀត នៅ សណ្ឋាគារ Kabuki ដើម្បី ញុំាអាហារជុំគ្នា។តារាមួយគូវ័យក្មេងនេះ បានដើរនៅតាមផ្លូវ ដោយគេឃើញ កាយវិការស្និទ្ធស្នាល ខុសពីធម្មតា។
ទោះជាយ៉ាងនេះក្តី ពេលកន្លង ទៅមានប្រភព ព័ត៌មានបានបង្ហើបថា Selena Gomez បានយល់ព្រម ស្តាប់ពាក្យណែនាំ របស់មិត្តភក្តិ និងសន្យាថានឹង បញ្ចប់ទំនាក់ទំនង ជាមួយនឹង Justine Bieber៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល