ទំព័រ RadarOnline​ កាលពីពេលថ្មីៗនេះ បានបង្ហើបព័ត៌មានមួយស្ដីពីរូបថតអាក្រាតរបស់ឪពុកបង្កើតនៃកំពូលតារាចម្រៀង Justin Bieber។

ទំព័រសារព័ត៌មានខាងលើនេះ បានអោយដឹងថា បណ្ដារូបថតអាក្រាតរបស់ឪពុក Justin Bieberត្រូវបានគេប្រមូលទិញ និងត្រៀមដើម្បីបញ្ចេញលក់ក្នុងទីផ្សារ។ ប្រភពព័ត៌មាននេះចេញផ្សាយថា ៖ Jeremy ឪពុកបង្កើតរបស់​ Justin Bieber បានថតរូបអាក្រាតកាយទាំងស្រុង។ រូបថតទាំងនេះ ហាក់ដូចត្រូវបានគេថតឡើងដើម្បីដាក់នៅលើទំព័រទស្សនាវដ្ដីសិចសម្រាប់ស្ដ្រី ឬក៏ប្រហាក់ប្រហែលនេះ។ ប៉ុន្ដែប្រភពខាងលើមិនបានបង្ហើបអោយដឹងពីតម្លៃរបស់កម្រងរូបថតអាក្រាតទាំងនេះ។

Justin Bieber មិនត្រឹមតែល្បីឈ្មោះតែឯងនោះទេ ប៉ុន្ដែពុកម្ដាយរបស់តារារូបនេះក៏ត្រូវបានសារព័ត៌មានជាច្រើនរំលឹកផងដែរ។ កាលពីប៉ុន្មានខែមុននេះ ម្ដាយរបស់ Justin Bieber គឺអ្នកស្រី Pattie Lynn Mallette ធ្លាប់បង្ហើបពីអតីតកាលដ៏ជូចត់របស់ខ្លួន ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្ដី Playboy ក៏ធ្លាប់បានអញ្ជើញអោយ Pattie Lynn Mallette មកថតរូបអាក្រាតកាយដើម្បីដាក់នៅលើទំព័រទស្សនាវដ្ដីនេះផងដែរ។

width=388

width=390

 

ដោយ ៖ សូរីយ៉ាប្រភព ៖ k14