សារព័ត៌មានបរទេស ដែលបានចេញផ្សាយ កាលពីម្សិលមិញនេះ បានអោយដឹងថា Brad Pitt នឹងមានគម្រោងរៀបការជាមួយនឹងនាង Angelina Jolie ក្នុងពេលឆាប់ៗខាងមុននេះ។
ដោយឡែក អ្វីដែលប្រភពព័ត៌មានដដែលនេះ បានផ្តោតទៅលើនោះគឺថា ដៃគូស្នេហាមួយគូរនេះមានភាពរកាំរកូសបន្តិចបន្ទួច មុនពេលដែលគម្រោងរៀបការបានខិតជិតចូលមកដល់ ពោលគឺលោកBrad Pitt បានផឹកយ៉ាងជោគជាំជាមួយនឹងលោក Guy Ritchie វ័យ 43 ឆ្នាំ នៅឯតៀមស្រា ទីក្រុងឡុងដ៍ដែលមានឈ្មោះថា The Punchbowl ។

គួរបញ្ជាក់ផងដែរថា Brad Pitt បានវិលត្រលប់មកផ្ទះជួលរបស់ខ្លួនវិញ នៅឯតំបន់ Richmond នាវេលាម៉ោង 6 ព្រឹកក្នុងសភាពជោគជាំយ៉ាងខ្លាំង ។ លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍Daily Star បានបញ្ជាក់អោយដឹងថា Brad Pitt បានចំណាយពេលដល់ទៅពេញមួយយប់នៅក្នុងការចំណាយពេលផឹកស៊ីនៅក្នុងតៀមស្រាមួយនោះ។

គួររំឮកផងដែរថា បើយោងតាមសម្តីនាង Angelina Jolie វិញ ក៏បានបន្ថែមអោយដឹងផងដែរថា នៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ នាងមែនដែលឃើញគាត់ស្ថិតនៅក្នុងសភាពបែបនេះទេ តែបើយោងតាមសម្តីរបស់លោក Brad Pitt វិញគាត់បាននិយាយថា ៖ ខណៈពេលដែលគាត់ស្ថិតនៅក្នុងសភាពស្រវឹងជោគជាំបែបនេះក៏មកពីគាត់ផឹករៀងជ្រុលបន្តិច។ លើសពីនេះទៅទៀត បើតាមរបាយការណ៍ក៏បានបន្ថែមអោយដឹងថា គូស្នេហ៍មួយគូរនេះមានគំរោងនឹងរៀបការក្នុងពេលឆាប់ៗខាងមុខនេះ នៅភាគខាងត្បូងប្រទេសបារាំង៕
ដោយ ៖ ពិសីប្រភព ៖ europe