នាងមិនដែលខ្មាស់អៀនជាមួយភាព Sexy នោះទេហើយកាលពីពេលថ្មីៗនេះ Rihanna ទើបនឹងបានចេញលក់នូវទឹកអប់ម៉ាកថ្មីរបស់នាងដែលមានឈ្មោះថា Nude។
ទឹកអប់ Nude នេះគឺជាទឹកអប់ទី ៣ ហើយដែលតារារូបនេះបានចេញលក់ក្នុងឆ្នាំនេះដែលទី ១ គឺRebelle និងទី ២ គឺ Reb'l Fleur ហើយនាងក៏មានចំនូលចិត្តក្នុងការផលិតចេញលក់នូវទឹកអប់សម្រាប់បុរសផងដែរ ប៉ុន្តែសម្រាប់ទឹកអប់បុរសគឺមិនទាន់ចេញបាននោះទេ។នាងសង្កត់ធ្ងន់ទៅលើទឹកអប់ Nude នេះថាគឺចង់អោយអ្នកប្រើប្រាស់មានអារម្មណ៍ថាខ្លួនមានក្លិនដ៏សិចស៊ី។ ហើយនាងក៏បានប្រកាសផងដែរថានាងនឹងចូលរួមជាមួយ JB និង Bruno Mars ក្នុងការសម្ដែងក្នុងកម្មវិធី Victoria's Secret Fashion Show៕
ដោយ៖ ម៉ូកាប្រភពពី៖ starpulse