Like this របស់ Wonder Girls ផ្អើលទាំងក្មេងកូរ៉េ៖ កូរ៉េខាងត្បូង ពិតជាសម្បូរតារាចម្រៀងមែន ពោលគឺប្រទេសនេះសម្បូរទៅដោយក្រុមអ្នកចម្រៀង អ្នករុំាពេញនិយមទាំងប្រុស ស្រីតែម្ដង។ បទចម្រៀងក្រុមនីមួយអាចទាក់ទាញប្រិយមិត្ដបានដោយសារ អត្ថន័យ ចង្វាក់ភ្លេង និងជាពិសេសគឺការរុំារបស់ក្រុមអ្នកចម្រៀងផ្ទាល់តែម្ដង។
Wonder Girls ក៏ជាក្រុមល្បីមួយក្នុងប្រទេសកូរ៉េផងដែរ ពោលគឺក្រុមនេះមាននារីស្អាតៗរហូតដល់ប្រាំនាក់ឯណោះ ជាពិសេសគឺក្បាច់រុំារបស់គេតែម្ដង គឺមានភាពរស់រវើក និងទាក់ទាញខ្លាំងបំផុត។ ថ្មីៗនេះទៀតសោត ក្រុម Wonder Girls ត្រូវបានគេអញ្ជើញអោយច្រៀងក្នុងកម្មវិធីមួយ ដែលអាចទាក់ទាញភ្ញៀវចូលទស្សនាដ៏ច្រើនលើសលប់ ជាពិសេសគឺក្មេងៗតែម្ដង។ 
គួររំលឹកជាថ្មីផងដែរថា៖ ការចូលច្រៀងក្នុងព្រឹត្តិការណ៍ 'Time Square Atrium' ក្នុងតំបន់ Youngdeungpo នៃក្រុងសេអ៊ូល កាលពីថ្ងៃទី ២៤ មិថុនានេះ ក្រុម Wonder Girls ត្រូវទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រិយមិត្ត ជាពិសេសគឺធ្វើអោយក្មេងៗទប់អារម្មណ៍មិនបានក៍នាំគ្នាឡើងរុំាយ៉ាងច្រើនកុះករទៀតផង។ នេះជាបទចម្រៀង ដែលមានចំណងជើងថា Like Thisសូមចុចដើម្បីមើល និងស្តាប់៕
ដោយ៖ សារិនប្រភព៖allkpop