នៅមិនដល់កន្លះខែទៀតប៉ុណ្ណោះ យើងទាំងអស់គ្នា នឹងបានទស្សនាបណ្ដារូបភាពពិតៗ ជាផ្លូវការរបស់ iPhone 6 ។

គូទទូរស័ព្ទ មានប្រដាប់បំពងសម្លេង ដែលមានរូបរាងថ្មី រួមនឹងរន្ធ lightning និងរន្ធ jack សម្រាប់ដោតកាស់
អ្នកប្រើប្រាស់ ក៏ដូចជាអ្នកគាំទ្រផលិតផលរបស់ Apple ពិសេសគឺ ទូរស័ព្ទ iPhone ប្រហែលជាមិនអាចសង្ឃឹមថា iPhone 6 នឹងមានរចនារូបរាងខុសពីបណ្ដាម៉ូដែល mock-up គំរូ ដែលបានបែកធ្លាយជាហូរហែរកន្លងមក។ ពេលនេះ យើងទាំងអស់គ្នា អាចសង្ឃឹមទៅលើតែមុខងារថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលណាមួយ ឬផ្នែករឹង (hardware) ដ៏កំពូលនៃស្មាតហ្វូនចុងក្រោយរបស់ Apple ។

ក្បាលទូរស័ព្ទ ត្រូវគេទុកឱ្យទំនេរ ដោយយកគ្រាប់ចុចបើក/បិទម៉ាស៊ីន មកដាក់ចំហៀងខាងស្ដាំង
ដើម្បីនាំមកនូវភាពច្បាស់លាស់ជាងបណ្ដារូបភាពនៃកំណែ mock-up មុនៗ ស្ដីអំពីរូបរាងរបស់ iPhone ជំនាន់ថ្មី Feld & Volk ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បណ្ដាកំណែ iPhone “ប្រណិត” ទើបតែបញ្ចេញនូវបណ្ដារូបភាពដ៏ច្បាស់បំផុត នៃរូបរាងខាងក្រៅរបស់ iPhone 6 កំណែពណ៌ប្រផេះ។

ចំហៀងខាងឆ្វេង ក៏មានគ្រាប់ចុចសម្លេង
Apple ហាក់មិនបានទាញប្រយោជន៍ពីបណ្ដាគែមដែលភ្លឺរលោង ដូចទៅនឹងម៉ូដែល ២ ដំបូង ក្នុងបំណងធ្វើឱ្យ iPhone 6 មើលទៅមានរូបរាងប្លែក ដោយមានជ្រុងកោងជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ iPhone 6 នឹងស្ដើងជាងមុន គឺស្ដើងជាងកំណែ iPhone 5s (៧,៦ម.ម) ពោលគឺ iPhone 6 មានកម្រាស់ត្រឹមតែ ៧ម.ម។ រីឯអេក្រង់របស់ iPhone 6 វិញ វារាងកោងអណ្ដែតត្រង់ជាយអេក្រង់ ជួយឱ្យវា មានទ្រង់ទ្រាយ ដូចជាជាប់គ្នាជាងមុន រវាង កញ្ចក់ និងលោហធាតុ។

តាមគម្រោង iPhone 6 នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី ៩កញ្ញាខាងមុខ ដោយមាន ២កំណែ គឺ 4.7 inch និង 5.5 inch
ក្រៅពីនេះ គ្រាប់ចុចសម្លេង ត្រូវបានរចនាជារាងបន្ទះទ្រវែង ហើយផ្នែកខាងក្រោម ត្រូវបានធ្វើឱ្យផតចូលក្នុង ដូចទៅនឹងបណ្ដារូបភាពបែកធ្លាយថ្មីៗនេះ ស្ដីអំពី iPad Mini, iPad Air ជំនាន់ថ្មី។ ចំហៀងខាងក្រោម គឺជារន្ធនៃប្រដាប់បំពងសម្លេង ដែលត្រូវបានរចនាឡើងវិញទាំងស្រុង ហើយត្រូវបានដាក់នៅត្រង់កន្លែងផ្សេង ខុសពី iPhone 5/5s ។ ចំណែក ក្បាលទូរស័ព្ទ ត្រូវគេទុកឱ្យទំនេរ ដោយយកគ្រាប់ចុច បើក/បិទម៉ាស៊ីន មកដាក់នៅចំហៀងខាងស្ដាំ ជួយឱ្យម្ចាស់ទូរស័ព្ទ ងាយប្រើប្រាស់ជាងមុន។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ macrumors