ទស្សនិកជន ធ្លាប់អានរួចមកហើយ ជាមួយនិងអត្ថបទ តារាស្រីៗដែល ជាគំរូល្អដល់យុវវ័យក្នុងឆ្នាំ ២០១៣ នេះ ។ ប្រសិនបើមានអ្នកគំរូល្អហើយ អ្នកគំរូអាក្រក់ច្បាស់ជាមាន ដូចនេះហើយទើប Camnews លើកយកមកអោយទស្សនិកជន ទស្សនាទាំងអស់គ្នា ។Selena និង Taylor Swift ជាតារាដែលផ្តល់គំរូល្អដល់យុវវ័យ រួចចុះតារាដែលផ្តល់គំរូអាក្រក់វិញបានទៅអ្នកណា? ច្បាស់ណាស់គឺតារាចំរៀងវ័យក្មេង ដែលទើបតែប្តូរខ្លួនចេញពីភាពគួរអោយស្រឡាញ់ ទៅជាតារាដ៏សិចស៊ី Miley Cyrus នោះទេ ។ ជាមួយនិងការសំដែង និងកាយវិការដែលមិនគួរអោយចង់មើល នៅលើឆាកតន្រ្តី VMAs ធ្វើអោយនាងទទួលបានការរិះគន់ជាច្រើន ។ ចូលមកដល់លេខ ២ វិញគឺ Rihanna នាងសិចស៊ីនិងដូច្នេះតាំងតែពីដើមរួចមកហើយ ។
1. Miley Cyrus
2. Rihanna
សំរាប់អ្នកពីលេខ ៣ ដល់លេខ ៥ គឺសុទ្ធតែជាតារាជើងចាស់ ដែលតែងតែមានរឿងអាស្រូវមិនចេះចប់មិនចេះហើយ ដែលយ៉ាងតិចណាស់ក៏ ៥ ដងឡើងដែរ ដូចនេះហើយទើបពួកគេមានឈ្មោះក្នុងបញ្ជីនេះ ៕
3. Kim Kardashian
4. Lindsay Lohan
-Amanda Bynes
ប្រែសម្រួល ៖ លីលីប្រភព ៖ k14