/វិទ្យាស្ថាន​ រោគ​បេះដូង​អាមេរិក​បាន​ រកឃើញថា បុរស​ដែល​មាន​អាការ​អវយវៈ​ភេទ​មិន​មាំមួន ​ហៅ​​ថា រោគអសមត្ថភាព​ផ្លូវភេទ វា​ជា​សញ្ញាណ​បង្ហាញ​ប្រាប់​ឲ្យដឹង​ជា​មុន​ថា សុខភាព​បេះដូង​ចាប់ផ្តើម​មិនសូវ ល្អ​ហើយ ការសិក្សា​ទៅលើ​ក្រុម​មនុស្ស​ចំនួន​ជាង ២៣០០០ នាក់​នៅក្នុង​រយៈពេល ៤ ឆ្នាំ គេ​បាន​រកឃើញ​លទ្ធផល​ថា បុរស​ដែល​មាន​អាការ​អសមត្ថភាព​ផ្លូវភេទ​មាន​ចំនួន​ជាង៥៨ ភាគរយ ដែល​ប្រឈម​ទៅ​នឹង​រោគ​បេះដូង។ ខណៈនោះ​ដែរ ​លទ្ធផល​សិក្សា​មួយទៀត​គេ​បាន​រកឃើញថាបុរស​ដែល​មានសមត្ថភាព អាច​ឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួម​ភេទ​បាន​ជាង ៣ ដង​ក្នុង១ សប្តាហ៍​អាច​កាត់បន្ថយ​អាការរោគ​បេះដូង​បានរហូតដល់ ៥០ភាគរយ។ ទាំងអស់នេះ​ព្រោះ​ការឈាន​ដល់​ចំណុចកំពូល ​វា​ធ្វើឲ្យ​រាងកាយ​បញ្ចេញ​នូវ អ័រម៉ូន DHEA ដែល​សម្រួល​ដល់​ចរន្តឈាម​រត់នៅ​ក្នុង​រាងកាយ។ 

ដោយ៖ វឌ្ឍនាប្រភពពី៖ yourhealth