ទីបំផុតរឿងគំនូរជីវចល Despicable Me បានត្រឡប់មកជួប ទស្សនិកជន អ្នកគាំទ្រសារជាថ្មីហើយជាមួយនឹង សាច់រឿងថ្មី និង សកម្មភាពថ្មីៗជាច្រើន ។ ក្នុងរឿង Despicable Me ទស្សនិកជនច្បាស់ជាបានស្គាល់អំពី Minion ហើយដែលជាសត្វចំលែកតូចៗ មានស្បែកលឿង ដែលជាអ្នកជួយធ្វើការក្នុងភាពយន្តនោះ ហើយក៏ជាតួរកំប្លែងដ៏សំខានរបស់រឿងផងដែរ ។ អ្នកស្គាល់ពួកគេ ក្នុងរឿងមែនតែអ្នកមិនដឹងថា ពួកគេនិយាយភាសាអ្វី ឬ បញ្ចូលសំលេងដោយអ្នកណាឡើយ ដូចនេះ Camnewsសុំលើកយក ៥ ចំណុចដែលទស្សនិកជនគួរតែដឹង និង ស្គាល់អំពី Minion ។

/

-តើ Minion និយាយភាសាអ្វី? ជាការពិតណាស់ ទស្សនិកជនច្បាស់ជាដឹងហើយថា ពួកគេនិយាយគ្នាដោយប្រើភាសាយ៉ាងរញ៉េរញ៉ៃ តែទោះជាទស្សនិកជនមិនយល់ថា ពួកគេនិយាយពីអ្វី ក៏វានៅតែអាចធ្វើអោយអ្នកសោចបានដែរ ។ ភាសារបស់ Minion គឺជាភាសាដែលលាយច្របល់ដោយ ៥ ភាសាមានដូចជា អង់គ្លស បារាំង អេស្ប៉ាញ អ៊ីតាលី និង ឥណ្ឌា ឧទាហរណ៍ពាក្យ  poulet tiki masala មានន័យថា មាន់ ដែលជាភាសាលាយបញ្ចូលគ្នារវាង បារាំង និង ឥណ្ឌា ។

/-អ្នកបញ្ចូលសំលេងរបស់ Minion ៖ សំលេងរបស់ Minion ត្រូវបានបញ្ចូលនឹងបង្កើតឡើងដោយ Chris Renaud និងអ្នកដឹកនាំរឿង Pierre Coffin ផ្ទាល់តែម្តង ។

/

/-Evil Minion ពណ៌ស្វាយជា ម៉ូតដែលធ្វើឡើងតាមគំរូ និងគំនិតរបស់រឿងតុក្កតា Looney Tunes : Tweety ដែលមានតួរអង្គជា កូនចាបពណ៌លឿងដែល ក្នុងវគ្គមួយកូនចាប់នោះ រីកធំហើយគួរអោយខ្លាច ដោយសារតែផឹកថ្នាំ ។

/

/-Minion ច្រៀងបទ Banana និង I Swear ។

-Minion នឹងមានរឿងមួយដាច់ពី Despicable Me តែម្តងដែលកំពុងស្ថិតនៅក្នុង ការផលិតដោយអ្នកដឹកនាំរឿង Pierre Coffin ដែលនឹងបញ្ចាំងក្នុងថ្ងៃទី ១៩ ធ្នូ ២០១៣ នេះហើយ ៕

/

ដោយ ៖ លីលីប្រភព ៖ k14,youtube