តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តបរទេស (jaynestars) ដែលបានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា គូរស្នេហ៍ហុងកុងមួយគូរ គឺនាង Cecilia Wangនឹងលោក Donnie Yen បានធ្វើដំណើរក្រេបទៅឃ្មុំរបស់ខ្លួនទៅកាន់រមណីយដ្ឋាន Phuket ស្តិតនៅក្នុងប្រទេសថៃ ក្នុងឧកាសរំលឹកខួបអាពាហ៍ពាហ៍លើកទី ៩ របស់ពួកគេ។


គួរបញ្ជាក់ផងដែរថា គូរស្នេហ៍ហុងកុងមួយគូរនេះ គឺជាតារាចម្រៀង ក៏ដូចជាតារាសម្តែងដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា គូរស្នេហ៍មួយគូរនេះ បានជួបគ្នាដំបូងអំឡុងឆ្នាំ ២០០៣។

លើសពីនេះទៅទៀត ក៏មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក៏ធ្លាប់បានចុះផ្សាយ ពីភាពរកាំរកូសរបស់ពួកគេក៏ពិតមែន តែដោយឡែកមកទល់នឹងពេលនេះ ទំនាក់ទំនងស្នេហារបស់ពួកគេនៅតែមានភាពផ្អែមល្ហែមដដែល ខណៈពេលដែលពួកគេបានមានកូនដល់ទៅ ២ រូបជាចំណងដៃអាពាហ៍ពិពាហ៍មួយនេះ ដែលកូនស្រីទី ១ ឈ្មោះ Jasmine បានកើតនៅក្នុងអំឡុងឆ្នាំ ២០០៤ នឹងកូនប្រុសទី ២ ឈ្មោះ Jamesបានកើតនៅក្នុងឆ្នាំ ២០០៧ ៕
ដោយ ៖ ពិសីប្រភព ៖ jaynestars