វីណេហ្ស៊ូអេឡា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៤ វិច្ចិកាម្សិលមិញនេះថា​ រូបភាពដ៏អស្ចារ្យនៃពពួកសត្វល្មូនពីរក្បាល បានប្រឹងប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ពោលគឺសត្វពស់ដែលមានមាឌធំមួយ ខំប្រឹងរួបសត្វអណ្ដើកដ៏តូចមួយ ដើម្បីធ្វើជាអាហារ តែត្រូវទទួលបានបរាជ័យ។

width=455

រួបភាពដែលស្ទើរតែមិនដែលជួប្រទះនេះ ត្រូវបានលោកតា​ Jean- Michel Labat មានវ័យ៦១​ ឆ្នាំជនជាតិបារាំង បានផ្ដិតរូបភាពបានពីតំបន់ Los Llanos នៃប្រទេស វីណេហ្ស៊ូអេឡា។គាត់បាននិយាយថា សត្វពស់នេះ គឺមានប្រវែងដល់ទៅ ២០ feets និងមានទំហំក្រៃលែងយ៉ាងធំ។

width=455

គាត់បានបន្ដថា ការប្រយុទ្ធគ្នារវាងសត្វទាំងពីរនេះ គឺមានរយៈពេលជិត ៤០នាទី។ តែដោយសត្វអណ្ដើកមានស្នូករឹងពេក ហើយសត្វពួកទំនងជាអស់កម្លាំងផង ទើបវាលេងសត្វអណ្ដើកចេញ ហើយវាលូនចូលទៅក្នុងទឹកជ្រៅបាត់ទៅ។

 

ដោយ៖ រក្សាប្រភព៖ dailymail