/

លោក សុខ​ជា​បុរស​ពូកែ​អួត​ណាស់ តែ​ខ្លាច​ប្រ​ព​ន្ឋ​។ ថ្ងៃមួយ​គាត់​ណាត់​មិត្តភក្តិ​មក​លេងបៀ នៅផ្ទះ​គាត់ ដោយ​រង់ចាំ​មិត្ត​ភ​កិ្ត​ម្នាក់​មក​លេងបៀ​យូរ​ពេក ក៏​និយាយ​ថា​អាហ្នឹង ប្រហែលជា​ខ្លាច​ប្រ​ព​ន្ឋ​ហើយ​មើលទៅនិយាយ​មិន​ទាន់​ចប់​ផង មិត្ត​គាត់​ក៏​មក​ដល់​ហើយ​និយាយ​ប្រាប់​ថា​សុំ​ទោស​ពួកម៉ាក គ្នា​រវល់​បោក​ខោអាវ​អោយ​ប្រ​ព​ន្ឋ​ពីរ បី​កំ​ផ្លេលឺ​អ​ញ្ចឹ​ង​លោក សុខ​ក៏​ស្រែក​ឡើង​ថា​អញ​ថា ប្រ​ព​ន្ឋ​ធ្វើបាប ធ្វើបាប​មែន ហាស ហាស ហា​... បើ​អញ​វិញនិយាយ​បាន​ប៉ុណ្ណឹង ប្រ​ព​ន្ឋ​ដែល​នៅ​ក្នុង​ផ្ទះបាយ កំពុង​ធ្វើ​ម្ហូប កាន់​វែក​ឆា ឡើង​បង្ហាញ ព្រមទាំង​ស្រែក​គំហក​មក​វិញ​ថា​និយាយ​ថា​ម៉េច អា​កញ្ចាស់!!!!ពេល​ដឹង​ប្រ​ព​ន្ឋ​កាន់​វែក​ឆា ព្រមទាំង​ស្រែក​គំរាម ដាក់​អ​ញ្ចឹ​ង លោក​សុខ ក៏​ប្រែ​ទឹកមុខ​ភ្លាម ហើយ​និយាយ​ដោយ​សុភាព​វិញ​ថា​បើ​បង​វិញ មិន​អោយ​មិត្តភក្តិ ចាំ​យូរ​ទេ បង​បោក​ខោអាវ តាំងពី​ព្រលឹម​ឯណោះ មិន​ចាំ​ទុក​ដល់​ល្ងាច​ទេ​៕

ដោយ៖ វណ្ណៈប្រភព៖ khmerjoke