Samsung ទើបបានឧទ្ទេសនាមផលិតផលដែលស្ថិតក្នុងលំដាប់មធ្យម និងមានតម្លៃទាប រួមមាន Galaxy Core II, Young 2, Galaxy Star 2 និង Galaxy Ace 4 ។ នេះគឺជាបណ្ដាស្មាតហ្វូន ដែលជា “កូនចៅ” នៃស្រឡាយផលិតផលតម្លៃសមរម្យ ដែលត្រូវបានគេនិយមប្រើប្រាស់បំផុត កាលពីឆ្នាំទៅ។

/

Samsung Galaxy Core II

Samsung Galaxy Core II មានអេក្រង់ 4.5 inch រីសូលូសឹន WVGA ដំណើរការដោយប្រូសេសឺរ quad-core 1.2GHz, 768MB RAM, អង្គចងចាំក្នុងម៉ាស៊ីន 4GB , កាមេរ៉ាក្រោយ 5MP មានភ្លើង flashLED, កាមេរ៉ាមុខ VGA និងថ្ម មានថាមពល 2.000mAh ។ Samsung Galaxy Core II 3G ល្បឿន 21Mbps, មានស៊ីម ២ , Wi-Fi N, Bluetooth 4.0, GPS GLONASS និងវិទ្យុ FM ។ ម៉ាស៊ីននេះ ប្រើប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat ។ Samsung Galaxy Core II មាន ២ពណ៌ គឺស និងខ្មៅ។Samsung Galaxy Young 2

Young 2 មានគោលដៅ ឆ្ពោះទៅរកអតិថិជនដែលមានប្រាក់ចំណូលទាប។ ម៉ាស៊ីននេះ មានអេក្រង់ 3.5 inch HVGA, ប្រូសេសឺរ single-core 1GHz, 512MB RAM , អង្គចងចាំក្នុង 4 GB , កាមេរ៉ាក្រោយ 3MP និងថ្ម 1.300mAh ។ ថ្វីបើមានតម្លៃទាប ប៉ុន្ដែ Samsung Galaxy Young 2 ក៏ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat ។ Young 2 មានប្រព័ន្ធ 3G, មាន ២ពណ៌ (ពណ៌បណ្ដូលដែកខ្មៅ និងពណ៌ស), ស៊ីម ២, Wi-Fi N, GPS, Bluetooth 4.0 និងវិទ្យុ FM ។ Samsung Galaxy Star 2

Galaxy Star 2 នឹងមានតម្លៃទាបជាង Young 2 ។ Galaxy Star 2 មានកាមេរ៉ាក្រោយ 2MP , អេក្រង់ 3.5 inch HVGA , ប្រូសេសឺរ single-core 1GHz , RAM 512MB , អង្គចងចាំក្នុង 4GB មានរន្ធ microSD ។

ដូចទៅនឹង Young 2 ស្មាតហ្វូន Star 2 ក៏មាន ស៊ីម ២, Wi-Fi N, GPS, Bluetooth និងវិទ្យុ FM ។ ម៉ាស៊ីនដែលមាន ២ពណ៌ គឺពណ៌បណ្ដូលខ្មៅដៃ និងស នេះ ក៏នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat ។Samsung Galaxy Ace 4

ជាចុងក្រោយ គឺ Samsung Galaxy Ace ជំនាន់ទី ៤ ដែលមានអេក្រង់ 4.5 inch , ប្រូសេសឺរ dual-core 1GHz និងប្រើ Android 4.4 KitKat ។

យ៉ាងនេះក្ដី តម្លៃពិតប្រាកដរបស់បណ្ដាស្មាតហ្វូនខាងលើនេះ មិនទាន់ត្រូវបាន Samsung បង្ហើបឱ្យដឹងនៅឡើយ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gadgets/tech