តើអ្នកមានការបារម្ភពី សុខភាពមាត់ធ្មេញរបស់អ្នកមែនដែរឬទេ? ធ្មេញសស្អាត ភ្លឺរលោង និងគ្មានក្លិន គឺជាអ្វីដែលអ្នកចង់បានមែនទេ? តើអ្នកមានវិធីណាដើម្បី សំអាតធ្មេញរបស់អ្នកឱ្យសភ្លឺរលោងដែរឬទេ? ខាងក្រោមនេះ គឺជាវិធី២យ៉ាង អាចជួយឱ្យធ្មេញរបស់អ្នកសភ្លឺរលោង និងគ្មានក្លិន និង មានសុខភាពល្អ បានឆាប់រហ័ស។

១/ ផ្លាស់ប្តូរប្រភេទថ្នំាដុសធ្មេញ៖ ធ្មេញសស្អាត ភ្លឺរលោងគឺ អាចបណ្តាលមកពី ការប្រើប្រាស់ថ្នាំដុសធ្មេញ មិនមានគុណភាពខ្ពស់ (ផលិតផលក្លែងក្លាយ) គ្រាន់តែ អាចប្រើសំអាតធ្មេញបាន ប៉ុន្តែ មិនមានប្រសិទ្ធិខ្ពស់ ធ្វើឱ្យធ្មេញសភ្លឺរលោង និង មានសុខភាពមាត់ធ្មេញល្អ ដូចជា ផលិតផលពិត។ ដូច្នេះ សូមសាកល្បង ផ្លាស់ប្តូរថ្នាំដុសធ្មេញ ធ្វើឱ្យធ្មេញភ្លឺរលោងនិងគ្មានក្លិន ដោយជ្រើសរើសយក ផលិតផលពិត មកប្រើប្រាស់ទាំងអស់ ដើម្បីឱ្យធ្មេញអ្នកមានសុខភាពល្អ រឹងមាំ សភ្លឺរលោង និង មានភាពជឿជាក់។
២/ សូមសាកល្បងប្រើ Whitestrips គឺជាឧបករណ៍ថែរក្សា និង ការពារធ្មេញឱ្យ សភ្លឺ រលោងបានឆាប់រហ័ស។ ពេទ្យធ្មេញជំនាញបាន ណែនាំឱ្យប្រើប្រាស់ឧបរណ៍នេះ យ៉ាងតិចណាស់ឱ្យបានរយៈពេល៦ម៉ោង បន្ទាប់ពី ដុសសំអាតធ្មេញទុកឱ្យធ្មេញស្ងួត ទើបពាក់ឧបករណ៍នេះ ចូលធ្មេញ របស់អ្នក។ ចំណាំ៖ សូមបញ្ជាក់ថា ឧបករណ៍ Whitestrips នេះ អាចរកទិញបាននៅតាមផ្សារទំនើប។
៣/ ជ្រលក់ក្រណាត់ស្អាតចូលទៅក្នុងទឹកសំរាប់សំអាតធ្មេញhydrogen peroxide បន្ទាប់មកយកក្រណាត់នោះ មកជូតពីលើធ្មេញរបស់អ្នក ដុសខាត់វាចុះលើឱ្យសព្វ។ ធ្វើបែបនេះ អាចជួយឱ្យធ្មេញរបស់អ្នក សភ្លឺរលោង និង គ្មានស្នាមខ្មៅជាប់ធ្មេញ។ ចំណំា៖ សូមទឹកសំអាតធ្មេញ hydrogen peroxide អាចរកទិញបាននៅតាមផ្សារទំនើប។
៤/ ក្រោយពេលទទួលទានអាហារ រួចរាល់ហើយ ត្រូវដុសសំអាតធ្មេញ របស់អ្នកឱ្យបានស្អាតជានិច្ច គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទោះបីជា អ្នកកំពុងតែ ទទួលទានអាហារនៅកន្លែងធ្វើការ ឬ កន្លែងផ្សេងៗ ទៀត ក៏ដោយ អ្នកគួររក្សាទុកច្រាស់ដុស និង ថ្នាំដុសធ្មេញនៅជាប់នឹងខ្លួន។ ធ្វើដូចនេះ អ្នកនឹងទទួលបាននូវធ្មេញដ៏ស ភ្លឺរលោង ស្រស់ស្អាត៕
ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖
-វិធី ២យ៉ាង កំចាត់មុនក្បាលខ្មៅ ធ្វើឱ្យស្បែកសម៉ដ្ឋ តឹងណែន ដោយធម្មជាតិ-បួនយ៉ាង បន្សាបជាតិស្រវឹង និង បំបាត់អាការឈឺក្បាល បានភ្លាមៗ-វិធីងាយៗ ៨យ៉ាង ធ្វើឱ្យមិត្ត បាក់ចិត្តស្រលាញ់ ដ៏ ផ្អែមល្ហែម-វិធីងាយៗ បីយ៉ាង ធ្វើឱ្យធ្មេញសភ្លឺ រលោង បានឆាប់រហ័ស-វិធីងាយៗ បីយ៉ាង ជួយអ្នកឱ្យឡើងទម្ងន់ បានយ៉ាង ឆាប់រហ័ស
ដោយ៖ វណ្ណៈប្រភព៖ allure