ថ្មីៗនេះ យើងបានដឹងរួចមកហើយថា Liam Hemsworth ដែលត្រូវជាគូដណ្តឹងជាមួយនិងតារាចំរៀងស្រី Miley Cyrus នោះ បានដើរដល់ផ្លូវបែកបាក់ ចែកផ្លូវគ្នាដើរបាត់ទៅហើយ ។ ដោយសារតែមូលហេតុមួយចំនួន ដែលយើងមិនបានដឹង ពីពួកគេទាំង ២ ។

Justតែបើសិនយើងមើលតាមរឿងជាក់ស្តែង យើងនឹងអាចដឹងអំពី ហេតុផលដែល Liam បែកបាក់ជាមួយ Miley Cyrus ។ ថ្មីៗនេះបន្ទាប់ពីបែកគ្នាជាមួយ Miley Cyrus ហើយនោះ Liam ត្រូវបានគេប្រទះឃើញ នៅជាមួយនារីស្រស់ស្អាតសិចស៊ីម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលមានឈ្មោះថា Eiza Gonzalez ។ ទាំង ២ នាក់នេះត្រូវបានគេប្រទះឃើញនៅជាមួយគ្នា នៅឯLas Vegas និង Los Angeles ។

Just

Justជាមួយគ្នានោះដែរ ទស្សនិកជនបាននិយាយថា Liam ក៏មានហេតុផលមួយទៀតផងដែរ គឺដោយសារតែការផ្លាស់ប្តូរអត្តចរិត និងស្ទីលថ្មីរបស់នាង ។ ជាក់ស្តែងដូចនៅក្នុងកម្មវិធី VMAs 2013 ធ្វើអោយសាធារណជន រិះគន់ Miley Cyrus យ៉ាងខ្លាំង ដូចនេះហើយទើបធ្វើអោយ Liam អស់ចិត្តពីMiley Cyrus ។ យ៉ាងណាមិញយើងមិនដឹងអំពីហេតុផល ដែលពួកគេបែកបាក់គ្នា អោយពិតប្រាកដយ៉ាងណាទេ ៕

Liam

ដោយ ៖ លីលីប្រភព ៖ k14