អន្តរជាតិ ៖ យោងតាមរបាយការណ៍ ក៏ដូចជាអត្ថបទ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស បានអោយដឹងថា មានយុវតីប្រេស៊ីលម្នាក់ មានវ័យ ២០ បានប្រកាសដេញថ្លៃនូវព្រហ្មចារីរបស់ខ្លួន ក្នុងគោលបំណងរកថវិកា ក្នុងការសាងសង់ផ្ទះជូនដល់ជនតោកយ៉ាក។

គួរបញ្ជាក់ផងដែរថា យុវតីជនជាតិប្រេស៊ីល វ័យ ២០ ឆ្នាំរូបនេះ មានឈ្មោះថា Catarina Miglio-rini បានមានគំនិតក្នុងការរកប្រាក់ដើម្បីជួយដល់ជនតោកយ៉ាកមួយចំនួន ដែលភាគច្រើនពួកគេទាំងអស់នោះរស់នៅក្នុងរដ្ឋ Santa Catarina ភាគខាងត្បូងប្រទេសប្រេស៊ីល ពោលគឺ ជួយរកប្រាក់ក្នុងការសាងសង់ផ្ទះអោយពួកគេតែម្តង។

លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា មកទល់នឹងពេលនេះ Catarina បានរកថវិកាបានដល់ទៅ $155,000 ហើយក្នុងការជួយពួកគេ តាមរយៈអង្គការមិនមែនរដ្ឋាភិបាល៕
ដោយ ៖ ពិសីប្រភព ៖ Happen