ធ្លាប់មានសំនួរមួយបានសួរថា តើហេតុអ្វីបានជាមនុស្សត្រូវគេងនៅពេលយប់? សំនួរនេះគឺជាសំនួរមួយដែលមើលទៅធម្មតា ប៉ុន្តែគ្មានអ្នកវិទ្យាសាស្រ្តណាម្នាក់អាចរកឃើញចម្លើយជាក់ពិតប្រាកដ ១០០% នៅឡើយនោះទេ ប៉ុន្តែអ្វីដែលយើងចង់និយាយនៅពេលនេះគឺជាសំនួរមួយដែលគេសួរទៅថាហេតុអ្វីបានជាត្រូវរួមភេទ?-ការបន្តពូជ

វាជាការពិតដែលមនុស្សយើងត្រូវការជំនាន់ក្រោយមកបន្តវេនពីមនុស្សចាស់ ដែលនិយាយឱ្យស្រួលស្ដាប់ទៅគឺកូនក្មេងនេះតែម្ដង ហើយកូនក្មេងកើតចេញពីការរួមភេទ ទើបអាចបង្កើតបានដោយឆ្លងកាត់ការបង្កកំណើតក្នុងផ្ទៃម្ដាយ នេះគឺជាកត្តាធម្មជាតិមួយ។

-ផ្ដល់សេចក្ដីសុខដល់ដៃគូ

មិនមែនរាល់ការរួមភេទគឺដើម្បីតែការបង្កើតកូននោះទេ បញ្ហាសេចក្ដីសុខផ្លូវភេទនេះក៏ជារឿងមួយធំក្នុងជីវិតមនុស្សផងដែរ ព្រោះបើតាមការសិក្សាគេបានឱ្យដឹងថាការរួមភេទមិនត្រឹមតែផ្ដល់នូវភាពស្រៀវស្រើប ក្នុងពេលដល់កំរិតកំពូលនោះទេ តែអារម្មណ៍ញ៉ាប់ញ័រក្នុងពេលរួមភេទទាំងមូល អាចផ្ដល់បាននូវការលាងជម្រះនូវស្រ្តែសបានមួយចំនួនធំ ហេតុនេះហើយទើបគ្រូពេទ្យជំនាញច្រើនណែនាំស្វាមីដែលធ្វើការច្រើនឱ្យរួមភេទជាមួយភរិយាខ្លួនឱ្យបានយ៉ាងតិច ៣ ទៅ ៤ ដងក្នុងមួយសប្ដាហ៍។ខាងលើនេះគឺជាមូលហេតុចំបង ២ ដែលមនុស្សត្រូវរួមភេទ តែយ៉ាងណាចំពោះយុវវ័យសម័យនេះការប្រឈមនិងការរួមភេទជាមួយគូសង្សារកំពុងតែក្លាយជាបញ្ហាមួយធំផងដែរ៕

/

ដោយ៖ ផានិតប្រភពពី៖ K14