តារាចម្រៀង Justin Bieber បិះនឹងត្រូវស្លាប់ដោយសារតែប្រិយមិត្តច្រើនពេល បានចោមរោមសុំហត្ថលេខារបស់គេនៅពេលដែលគេបានទៅដល់ទៅក្រុង Toronto ទឹកដីកំណើតប្រទេសកាណាដា កាលពីពេលថ្មីៗនេះ។/Justin គ្រាន់តែទៅទៅនោះលេងស្រុកកំណើតប៉ុណ្ណោះ គេមិនមានគំរោងប្រគុំតន្រ្តីអ្វីនោះទេ ហើយមិនដឹងជាពត៌មានលេចធ្លាយពីពេលណាមកទើបបណ្ដាលអោយមានប្រិយមិត្តជាស្រីៗជាច្រើនសិបនាក់បានប្រមូលគ្នាមកឈរចាំនៅទ្វារចេញពីព្រលានយន្តហោះដើម្បីចាំសុំហត្ថលេខា និងជួបជាមួយតារាក្នុងចិត្តរបស់គេ។/ជាមួយនឹងការសំរុករបស់ប្រិយមិត្តជាច្រើននោះ បានធ្វើអោយ Justin បិះ និងធ្វើអ្វីមើលកើតព្រោះទាំងមុខទាំងក្រោយគឺសុទ្ធសឹងតែទៅមិនកើត តែជាសំណាងដែលមានការគ្រប់គ្រងស្ថានការណ៍បានល្អដោយក្រុមសន្តិសុខ បាននាំគេចូលរថយន្តក្រុងផ្ទាល់ខ្លួនរបស់គេ បានដោយសុវត្តិភាព៕

ដោយ៖ ម៉ូកាប្រភពពី៖ K14