បុណ្យណូអែល គេតែងតែឃើញមនុស្សម្នាជាច្រើនជូនកាដូរ ដល់មនុស្សជាទីស្រលាញ់និងក្រុមគ្រួសារ ចុះសម្រាប់អ្នកដែលមិនមានក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់គួរធ្វើយ៉ាងណា?គេហទំព័រ បរទេសមួយបានចុះផ្សាយពីការផ្ដល់កាដូរពីសំណាក់អ្នកដែលគ្មានគ្រួសារក្នុងនោះមានដូចជា៖១. ផ្ដល់ជាប្រាក់ចាប់ពី ៥០ ទៅ ២៥០ ដុល្លាបរិច្ចាក ដល់ WWF
អង្កការគាំពារសត្វព្រៃពិភពលោកមួយនេះកំពុងតែរៀបចំការប្រមូលវិភាគទានសម្រាប់ជួយដល់សត្វដែលរងគ្រោះ ហើយនេះគឺជាកាដូរថ្ងៃណូអែល ដែលល្អបំផុតសម្រាប់អ្នកដែលមិនដឹងជូនកាដូរដល់នរណាម្នាក់។២. ទិញស្រា One Hope ក្នុងតម្លៃ ១៨.៩៩ ដុល្លា
ក្រុមហ៊ុនស្រា One Hope បានប្រកាសថាខ្លួននឹងបរិច្ចាកប្រាក់ចំណេញ ៥០ ភាគរយដល់ក្រុមគ្រួសារទាហ៊ាន ដែលបានបាត់បង់ជីវិតក្នុងការបំពេញភារកិច្ច ក្នុងរដូវកាលបុណ្យណូអែលនេះ។៣. បរិច្ចាក ៥០ ដុល្លា ដល់កាកបាទក្រហម
ជនរងគ្រោះដែលរងគ្រោះពីព្យុះ Sandy ទាំងអស់នឹងត្រូវបានទទួលអំណោយសប្បុរសជនតាមរយៈមូលនីធិកាកបាទក្រហម ដែលនឹងចែកចាយនាបុណ្យណូអែលខាងមុខនេះ។៤. ជាវនូវស្រោម iPad ម៉ាក Cuyana ក្នុងតម្លៃ ៦៥ ដុល្លា
ក្រុមហ៊ុនផលិតស្រោម iPad នេះបានប្រកាសថានឹងបរិច្ចាកដល់សហគមន៍ដែលគ្មានទឹកស្អាតប្រើប្រាស់នាចុងឆ្នាំ ២០១២។ ទាំងនេះគឺជាគំនិតមួយរបស់គេហទំព័របរទេសដែលគេបានផ្ដួចផ្ដើមក្នុងការបង្កើតសកម្មភាពមនុស្សធម៌សង្គម សម្រាប់បុណ្យណូអែល ព្រោះរដូវកាលបុណ្យណូអែល និងឆ្លងឆ្នាំថ្មី គឺជាពេលវេលានៃការចែករំលែក ចុះអ្នកវិញ?
ដោយ៖ ផានិតប្រភពពី៖ Bussinnessinsider