ខែមករាហើយនៅតែមានអារម្មណ៍ថារងារ តើគួរធ្វើយ៉ាងណា? ខាងក្រោមនេះយើងមានវិធីងាយៗជូនលោកអ្នកដើម្បីទប់ទល់ និងអាកាសធាតុត្រជាក់ព្រោះសង្កេតឃើញថានៅភ្នំពេញក្នុងរយៈពេលជាង ២ ខែមកនេះត្រជាក់គួរសម។
១. ប្រើប្រាស់សម្លៀកបំពាក់ស្ដើងល្មមតែច្រើនជាន់
អាចប្រើប្រាស់សម្លៀកបំពាក់ ២ ទៅ ៤ ជាន់ វាងាយស្រួលក្នុងការទុកដាក់ប្រសិនបើអ្នកប្រើប្រាស់សម្លៀកបំពាក់ដែលស្ដើងល្មម ឬអាចប្រើជាអាវធំពីខាងក្រៅក៏បាន នេះគឺជាទម្លាប់មួយដែលមនុស្សជាច្រើនតែងតែប្រើប្រាស់នៅពេលអាកាសធាតុត្រជាក់។
២. កំដៅគ្រែមុនពេលចូលគេង
គួរណាធ្វើការកំដៅគ្រែគេងរបស់អ្នកមុនពេលចូលគេង ដោយការក្រាលភួយក្រាសនៅលើពូកគេងរបស់អ្នក មុនចូលគេង ៣០ នាទី។
៣. ឱបនរណាម្នាក់
វាគឺជាជម្រើសចុងក្រោយហើយសម្រាប់អ្នកដែលរងារពេក តែវាល្អសម្រាប់គូស្នេហាព្រោះអាចនាំឱ្យកាន់តែរ៉ូមែនទិក។
៤. ញុំាអាហារពេលព្រឹកដែលក្ដៅៗ
នេះគឺជាវិធីមួយដ៏ល្អសម្រាប់អ្នកដែលទៅធ្វើការពេលព្រឹកគួរណាតែផ្លាស់ប្ដូរបបអាហារមកពិសារអាហារដែលក្ដៅៗដូចជាមីស៊ុប ឬគុយទាវជាដើមព្រោះអាចកំដៅក្រពះរបស់អ្នកនិងបន្ថែមកំដៅខ្លួនរបស់អ្នកឱ្យក្ដៅបានយូរពេញមួយព្រឹក៕
ដោយ៖ ម៉ូកាប្រភពពី៖ K14