តារា ៖ តារាសម្តែង ក៏ដូចជាតារាចម្រៀងស្រីដ៏ល្បី វ័យក្មេង នាង Fan Bingbing បានសារភាពថា នាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ ដែលគាត់តែងតែនៅពីក្រោយនាងជានិច្ច។

គួរបញ្ជាក់ផងដែរថា រឿងអាថ័កំបាំងមួយនេះត្រូវបានសាធារណៈជនដឹងឮ បន្ទាប់ពី Fan Bingbingបានសារភាពនៅក្នុងឧកាសផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់នាងដែលមានឈ្មោះថា Double Xpos-ure នៅឯទីក្រុងប៉េកាំង ប្រទេសចិន កាលពីម្សិលមិញនេះ។

ដោយឡែក ទោះបីជាមានការបង្ហើបប្រាប់ថានាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ក៏ពិតមែន តែនាងមិនបានបញ្ជាក់អត្ថសញ្ញាណបុរសអោយដឹងនៅឡើយទេ។ គួររំឮកផងដែរថា នៅក្នុងឧកាសនោះ Fan Bingbing ក៏បានបរិយាយប្រាប់ពីទំនាក់ទំនងស្នេហារបស់នាងជាមួយនឹងគូរស្នេហ័ចាស់ផងដែរ ដោយនាងបានបញ្ជាក់ថា មូលហេតុដែលទំនាក់ទំនងស្នេហាអតីតរបស់គេបានបែកបាក់ក៏ដោយសារតែមិត្តប្រុសចាស់របស់នាង មិនមានភាពស្មោះត្រង់ ពោលគឺគេផិតក្បត់។

គួរបញ្ជាក់ផងដែរថា រឿងដែលនាងកំពុងតែធ្វើការផ្សព្វផ្សាយនៅក្នុងទីក្រុងប៉េកាំង កាលពីម្សិលមិញនេះ ត្រូវបានដឹកនាំដោយលោក Li Yu ហើយវានឹងត្រូវចាក់ផ្សាយជាលើកដំបូងនៅក្នុងប្រទេសចិន នាថ្ងៃទី 29 ខែកញ្ញា ខាងមុខនេះ៕
ដោយ ៖ ពិសីប្រភព ៖ chinadaily