បរទេស៖ ពេជ្រត្រូវបានគេយកមកកែច្នៃ ជាគ្រឿងអលង្ការដ៏មានតម្លៃ ដើម្បីលម្អកាយ និងបង្ហាញពីភាពស៊ីវិល័យ របស់មនុស្សនាពេលច្ចុប្បន្ននេះ ។ តើចង់ដឹងទេសថា បណ្ដាលប្រទេសណាខ្លះ ផលិតត្បូងពេជ្រ បានច្រើនជាងគេ ជារៀងរាល់ឆ្នាំនោះ? ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលផលិតត្បូងពេជ្រច្រើនជាងគេបំផុត ក្នុងពិភពលោក៖

១. ប្រទេសរុស្ស៊ីជាប្រទេសមួយ ត្រូវបានគេទទួលស្គាល់ថា ស្ថិតនៅលេខរៀងទី១ ក្នុងចំណោមប្រទេសផលិតត្បូងពេជ្រច្រើន ជាងគេ បំផុត ក្នុងពិភពលោក ដែលអាចផលិតត្បូងពេជ្របានចំនួន ២.៣៤ ពាន់លានដុល្លារអាមេរិក ។
២. ប្រទេសកាណាដាមានទីតាំងស្ថិតនៅអាមេរិកខាងជើង ហើយអាចផលិតត្បូងពេជ្របានចំនួន ១.៤៧ ពាន់លានដុល្លារអាមេរិក ។
៣. ប្រទេស BOtswanaជាប្រទេសដីគោកមួយ ស្ថិតនៅភាគខាងត្បូងទ្វីបអាហ្វ្រិក ដែលអាចផលិតត្បូងពេជ្របានចំនួន ១.៤៤ ពាន់លានដុល្លារអាមេរិក ។
៤. ប្រទេស Angolaជាប្រទេសមួយស្ថិតនៅទ្វីបអាហ្វ្រិកខាងត្បូង ហើយអាចផលិតត្បូងពេជ្របានចំនួន ១.១៨ ពាន់លានដុល្លារអាមេរិក ។
៥. ប្រទេសអាហ្វ្រិកខាងត្បូងប្រទេសនេះ មានទីតាំងស្ថិតទ្វីបអាហ្វ្រិកខាងត្បូង ហើយអាចផលិតត្បូងពេជ្របានចំនួន ០.៨៤ ពាន់លានដុល្លារអាមេរិក ។
៦. ប្រទេស Nambiaមានទីតាំងស្ថិតនៅទ្វីបអាហ្វ្រិកខាងត្បូងហើយប្រទេសនេះ អាចផលិតត្បូងបានចំនួន ០.៤១ ពាន់លានដុល្លារអាមេរិក។
៧. ប្រទេសអូស្ត្រាលីជាមួយនឹងការផលិតត្បូងពេជ្របានចំនួន ០.៣១ ពាន់លានដុល្លារអាមេរិក បានធ្វើឲ្យប្រទេសអូស្ត្រាលី ស្ថិតនៅលេខរៀងទី៧ ក្នុងចំណោមប្រទេស ដែលផលិតត្បូងពេជ្រច្រើនជាងគេបំផុត ក្នុងពិភពលោក ។
៨. ប្រទេសកុងហ្គោប្រទេសនេះ មានទីតាំងស្ថិតទ្វីបអាហ្រ្វិកកណ្ដាល ហើយអាចផលិតត្បូងពេជ្របានចំនួន ០.២៣ ពាន់លានដុល្លារអាមេរិក ។
៩. ប្រទេស Lesothoជាប្រទេសដីគោកមួយ ស្ថិតនៅទ្វីបអាហ្វ្រិក ដែលអាចផលិតត្បូងពេជ្របានចំនួន ០.១៣ ពាន់លានដុល្លារអាមេរិក ។
១០. ប្រទេស Sierra Leoneសម្រាប់លេខរៀងទី១០ ក្នុងចំណោមប្រទេសផលិតត្បូងពេជ្រច្រើងជាងគេបំផុត ក្នុងពិភពលោកគឺ ប្រទេស Sierra Leone ដែលអាចផលិតបានចំនួន ០.០៨ ពាន់លានដុល្លារអាមេរិក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល