ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹងបទពិសោធន៍សម្តែងដល់ទៅ ៨ ឆ្នាំ មិនដែលធ្លាប់មានបញ្ហាភ្លាត់ស្នៀតបែបនេះនោះទេ​​​   ពោលគឺ  លោក Pravit Suebmee វ័យ ២៧ ឆ្នាំត្រូវបានរកអោយឃើញថា     ស្ទើរតែក្ស័យសង្ខារ  ក៏ព្រោះតែលោកត្រូវបានក្រពើកំណាចខាំក្បាលជាប់អំឡុងពេលនៃការសម្តែង កាលពីចុងសប្តាហ៍កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីសម្តែងជាមួយនឹងសត្វក្រពើខាងលើនេះ ត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅឯកសិដ្ឋានចិញ្ចឹមក្រពើដ៏ពេញនិយមមួយកន្លែងមានទីតាំងស្ថិតនៅក្នុងខេត្ត Samut Prakan ​ភាគកណ្តាលប្រទេសថៃ។

width=443

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា វាពិតជាសំណាងហួស ខណៈពេលដែលក្រពើកំណាចមួយក្បាលនោះ វាមិនខាំក្បាលគាត់ជាប់រហូតនោះទេ  ពោលគឺ វាខាំតែបន្តិចតែប៉ុណ្ណោះ រួចក៏ព្រលែងវិញ មកនៅរត់ចូលទៅក្នុងទឹក។ ដោយឡែកជនរងគ្រោះ ដែលជាអ្នកបង្វិកសត្វក្រពើម្នាក់នោះ មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ពោលគឺ គ្រាន់តែទទួលរងរបួសធ្ងន់តែប៉ុណ្ណោះ ។ ខាងក្រោមនេះ  ជាវីដេអូ  ជ្រាបកាន់តែច្បាស់  តាមដានទស្សនាបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ upi