អតីតសមាជិកក្រុម Brown Eyed Girls នាង Ga In បានត្រលប់ចូលមកសិល្បះវិញក្រោយពេលដែលបានបាត់មុខជាច្រើនរដូវក្រោយពេលដែល Brown Eyed Girls បានរំសាយ។ នាងបានមកជាមួយនូវអាល់ប៊ុមចម្រៀងទោល Talk About S ដែលក្នុងនោះនាងបានយកបទចម្រៀង Bloomមកបង្ហាញជាបទចម្រៀង Come Back របស់នាង។
តែយ៉ាងណាបទចម្រៀងនេះត្រូវបានគេកំណត់អាយុ ១៨ ឆ្នាំឡើងដោយសារបទចម្រៀងនេះគឺសម្ដែងដូចជាសិចស៊ីជ្រុល។ បទចម្រៀងនេះត្រូវបានគេតែងបទភ្លេងដោយ Minsoo Lee និងតែងទំនុកច្រៀងដោយ Eana Kim ដែលជាអ្នកនិពន្ធបទចម្រៀង Irreversible ដ៏ល្បីល្បាញ៕
ដោយ៖ ម៉ូកាប្រភពពី៖ Soompi