អាចារ្យកាតូលិក សួរ កូនកំលោះ ពេលរៀបការ៖ អាចារ្យ៖ លោកស្រឡាញ់នាងស្មោះស្ម័គ្រទេ? កូនកំលោះ៖ បាទ ខ្ញុំស្រឡាញ់នាងយ៉ាងស្មោះស្ម័គ្របំផុត! លោកអាចារ្យសួរកូនក្រមុំម្តង៖ នាងស្រឡាញ់កូនកំលោះស្មោះស្ម័គ្រទេ? កូនក្រមុំ៖ ចាស ខ្ញុំស្រឡាញ់គាត់ដោយស្មោះស្ម័គ្រ
លោកអាចារ្យសួរបន្ថែម៖ អ៊ីចឹងប្តីទៅណា នាងព្រមតាមជាប់រហូតទេ? កូនក្រមុំ៖ អត់ទេ! រឿងហ្នឹងខ្ញុំមិនអាចធ្វើបានទេ!អាចារ្យ៖ ម៉េចអ៊ឹចឹង? កូនក្រមុំ៖ គាត់ជាបុគ្គលិកប្រៃសណីយ៍ ថ្ងៃណាក៏ដើរចែកសំបុត្រពីផ្ទះមួយទៅផ្ទះមួយ ទាល់តែដល់ម៉ោង ៥ល្ងាច ទើបឈប់ អោយខ្ញុំតាមគាត់ត្រុកៗ ម៉េចកើតទៅ?អាចារ្យ៖ អូ!!!