កាលពីពេលថ្មីៗនេះ នៅក្នុងពិព័រណ៍បង្ហាញសម្ភារៈសម្រាប់បុណ្យសពមួយ នៅក្រុង Wuhanខេត្រ Hubei ប្រទេសចិន ក្រុមហ៊ុន Sino-Life បានឧទ្ទេសនាមសេវាកម្មចម្លែកមួយធ្វើឱ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នោះគឺសេវាកម្មម៉ាស្សាសខ្លួនសម្រាប់សាកសព។យោងតាមការឃោសនា បានអោយដឹងថា សេវាកម្មនេះ ជួយឱ្យសាកសពបាន ស្រួលខ្លួន បន្ទាប់ពីបានឆ្លងកាត់ការលំបាកក្នុងមួយជីវិត។ជាមួយនឹងពាក្យស្លោក សេវាកម្មស្ប៉ាឯកទេសសម្រាប់សាកសព ក្រុមបុគ្គលិករបស់ក្រុមហ៊ុន ដែលមានជំនាញត្រឹមត្រូវ នឹងធ្វើការម៉ាស្សាយ៉ាងយកចិត្តទុកដាក់ចំពោះសាកសពដែលមានការអនុញ្ញាតដើម្បីជួលសេវាកម្មរបស់ក្រុមហ៊ុន។ សេវាកម្មខាងលើនេះ រួមមានការលាងដៃ ជើងម៉ាស្សាតុបតែងមុខមាត់ ព្រមទាំងដាក់ទូរស័ព្ទទំនើបទៅក្នុងក្ដារមឈូសដ៏ប្រណិតផងដែរ៕
width=451
width=447
ដោយ ៖ សីហាប្រភព ៖ LD