អារាប់៖ ឌូបៃ (Dubai) ជាទីក្រុងដែលមាប្រជាប្រិយភាពបំផុតក្នុងពិភពអារ៉ាប់។ វាជាឋានសួគ៌លោកីយ៍នៃពួកអភិជនអារ៉ាប់ ដែលចូលចិត្តរស់នៅទីនោះ។ ឌូបៃក៏ជាទីក្រុងដែលចាប់ចំណាត់ថ្នាក់ក្នុងពិភពលោក ខាងអាគារខ្ពស់ៗដែរ។ width=455width=455Burj Khalifa ជាអាគារប្រភេទ Skyscraper ដែលមានកំពស់ ៨២៨ ម៉ែត្រឈរនៅកណ្ដាលទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់។ វាជាអាគារខ្ពស់កប់មេឃដែលត្រូវបានគេសាងសង់តាំពីឆ្នាំ​ ២០០៤។​ បើយើងឈរលើអាគារនេះ​ យើងអាចមើលឃើញអ្វីៗដែលនៅជុំវិញខ្លួនរហូតដល់ចម្ងាយ៦០ម៉ៃស៍ (Mile) ជាពិសសេគឺអាចមើលថ្ងៃលិចរហូតដល់ពីរដង។width=460width=461

បើតាមភ្ញៀវដែលចូលមកសម្រាកទីនេះបាននិយាយថា អាគារនេះវាបានបង្ហាញភាពអស្ចារ្យរបស់វាគឺថា៖ នៅពេលដែលយើងឈរនៅជាន់មួយជិត ជាន់ខ្ពស់បំផុតនៃអាគារយើងអាចមើលឃើញថ្ងៃលិចបាត់ម្ដង។ តែពេលយើងរត់ឡើងទៅកាន់ជាន់ខ្ពស់បំផុតនៃអាគារ យើងនឹងអាចមើលឃើងថ្ងៃលិចចុះបាត់ម្ដងទៀត។នេះជាវីដេអូរក្លីបនៃថ្ងៃលិច សូមចុចដើម្បីមើល៕

 

ដោយ៖ សារិនប្រភព៖ dailymail