ក្រុមតារាចម្រៀងស្រី T-ara បានចេញផ្សាយនូវ posters របស់វីដេអូចម្រៀង Day By Day ​របស់ពួកគេចំនូន ២ ដែលវីដេអូចម្រៀងនេះ  វានិងក្លាយជាចំណីអារម្មណ៏មួយថ្មីសំរាប់ទស្សនិកជនទាំងអស់គ្នា។

Posters ទាំងពីរនេះ បានបង្ហាញអោយឃើញថា មានលក្ខណៈបែបវិទ្យាសាស្រ្ត​  ហើយ Trailerវីដេអូចម្រៀងថ្មីរបស់ក្រុមនេះ ត្រូវបានអោយដឹងថា និងចេញផ្សាយនៅក្នុងថ្ងៃទី ២៨ ខែ មិថុនាខាងមុខនេះ។

width=479

បើតាមប្រភពពត៌មានបានអោយដឹងថា Trailer វីដេអូចម្រៀងនោះមានរយៈពលេជាង ៤០ វិនាទីដែលនៅក្នុងនោះនិងឆ្លុះបញ្ជាំងអោយឃើញពីការប្លែងរូប ក៏ដូចជាសមត្តភាពសំដែងរបស់ពួកគេដល់ទៅ ១៨០ ដឺក្រេ ឯណោះ។

width=480

គួរបញ្ជាក់ផងដែរថា វីដេអូចម្រៀង “Day by Day” និងចេញផ្សាយជាផ្លូវការនៅថ្ងៃទី ៣ ខែ កក្កដាខាងមុខនេះ  ក្រោយមកនិងមានព្រឹត្តិការណ៍មួយផ្សេងទៀត  ខណៈពេលដែលក្រុមតារាចម្រៀងស្រី  T-ara   នេះ   និងទៅបើកសម្ពោធជាផ្លូវការនូវកម្មវិធីរបស់  Fan  ពួកគេដែលមានឈ្មោះថា QUEEN’S នៅថ្ងៃទី ១៤ កក្កដា ខាងមុខនេះ៕